ខុសជំនាន់ពិតមែន តែតារាពីរដួងនេះលេង style ញាក់សាច់មិនចាញ់គ្នា

0

អ្នកនាង សារ៉ាយ សក្ខណា និង សេង រដ្ឋា បានបង្ហាញនូវ រូបភាព មួយចំនួនដែលធ្វើអោយអ្នកគាំទ្រ ស្រឡាញ់ហើយ ថាសមជាតារាលេចធ្លោ។ បើទោះជាម្នាក់ៗ មានតួលេខចេញមុខ មុនក្រោយតែអ្នកទាំង២ ពិតជាមិនចាញ់គ្នានោះឡើយ។ បើទោះជា សក្ខណា ចាត់ទុកថា ជារៀមច្បងតែនាង នៅតែរក្សាបាននូវ របៀបលេងស្ទីលប្លែកៗ មិនចាញ់កាលនៅវ័យក្រមុំឡើយ។ សក្ខណាមកលេងស្រុកលើកនេះ បានច្រើនខែ ដើម្បីបំពេញគោលដៅមួយចំនួន និងដើម្បីចូលរួមមង្គលការ ទឹម រដ្ឋា ក្នុងខែមិនានេះ។ បើទោះជាសក្ខណា រវល់បែបណា នាងឆ្លៀតបង្ហាញវត្តមានតាមឆាកតន្ត្រីមនិងកម្មវិធីនានា ជាច្រើនតាមការសំណូមពរផងដែរ។

សេង រដ្ឋា ទោះជានាងសិស្សប្អូនមែន តែរបៀបថតរូប និងលេងខ្លួន តាមទម្រង់ផ្សេងៗ ឃើញថា មិនចាញ់គេប៉ុន្មានឡើយ។ នាងបានបោះបង់ ម្ចាស់មកុដមែន តែការងាេផ្នែកសិល្បៈក៍នាង ទទួលបានភាពប្រសើរឡើងវិញ ដូចជាការថតភាពយន្តជាដើម។ ថ្មីៗនេះនរដ្ឋា មានគំនិតមកដាក់ពាក្យ ប្រកួត បវរកញ្ញាចក្រវាឡ កម្ពុជាឆ្នាំថ្មីនេះ។ បែបនេះហើយទើបធ្វើអោយ គេកាន់តែតាមដានមើលនាង គ្រប់ជំហ៊ាន ពេលមកប្រកួតម្តងទៀតនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here