ស្នេហាកាន់តែយល់ចិត្តគ្នា គូសង្សាតារាចម្រៀងមួយគូនេះ អះអាងនឹងលៃលកពេលដើម្បីសំពះផ្ទឹម

0
- Advertisement Banner -

មកទល់ពេលនេះ ប៉ាច គីមមួយ និង សយ រតនៈ បានវិចថ្លុងចិត្តនិងចិត្តចូលក្នុង ប្រអប់បេះដូងជាមួយគ្នាច្រើនទៅៗ។ អ្នកទាំងពីនៅតែលៃលក រកពេលចូលរោងការតែប៉ុណ្ណោះ អោយសមទៅនិងអ្វីដែលបានលះបង់កន្លងមក។ ហ្វេនៗជាច្រើន បានសម្តែងការអបអរ នៅពេលស្នេហាកាន់តែយល់ចិត្តគ្នា៕

តារាចម្រៀងលោក សាយ រតនៈ បានធ្វើការទម្លាយពីទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយតារាចម្រៀងរួមទ្រនំនាង ប៉ាច គីមមួយ ក្នុងពេលដែលចំណងស្នេហ៍របស់ពួកគេបានលាក់បាំងពីភ្នែកមហាជន ត្បិតពួកគេកំពុងចាប់ផ្តើមស្វែងយល់ចិត្តគ្នាទៅវិញទៅមក។ យ៉ាងណាសយ រតនៈ បានដាច់ចិត្តសារភាពស្នេហ៍ទៅកាន់ ប៉ាច គីមមួយ យ៉ាងបើចំហរ ដោយនៅក្នុងនោះមានទាំងការថតជាឃ្លីបវីដេអូដោយក្រុមហ៊ុនហង្សមាសផងដែរ។

ជាមួយនឹងឃ្លីបវីដេអូនោះតារាចម្រៀង សយ រតនៈ បានក៏បង្ហោះសារភ្ជាប់ជាមួយដោយបានរំលឹកពីប្រវត្តិស្នេហារបស់ពួកគេថា ជារឿងចៃដន្យមួយដែលយើងបានស្គាល់គ្នាដោយសារការប្រលងចម្រៀងដែលធ្វើឡើងដោយស្ថានីយ៍ទូរទស្សន៍ហង្សមាស កម្មវិធី THE VOICE CAMBODIA រដូវកាលទីមួយ ។
លោកបញ្ជាក់ថា កម្មវិធីបានបញ្ចប់ ពួកយើងក៏ត្រូវបានរួមការងារជាមួយគ្នាជាបន្តបន្ទាប់ ខ្ញុំមានអារម្មណ៍ថា គាត់ក៏មានអារម្មណ៍ដូចខ្ញុំដែរគឺមានអារម្មណ៍ល្អនឹងគ្នាទៅហើយ តែពួកយើងបែជាគេចភ្នែកគ្នារៀងខ្លួន ដោយមូលហេតុគឺមិនទាន់ចង់មានស្នេហាព្រោះទើបតែឈានចូលវិស័យចម្រៀងតំបូង ជាពិសេសគឺយើងជាមិត្តរួមការងារ។ ពីមួយឆ្នាំទៅមួយឆ្នាំ ការងាររបស់យើងធ្វើអោយយើងមិនអាចគេចគ្នាបាន មានតែស្និតស្នាលពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានអារម្មណ៍ថាការស្និតស្នាលរបស់យើងលើសពីមិត្តភាពហើយ…សូម្បីមិត្តភ័ក្ដិរួមការងារក៏គេបង្អាប់យើងទាំងពីរដែរ….តែយើងនៅតែបន្តរគេចគ្នាទៀត មិនព្រមទទួលយកស្នេហានេះឡើយ….។

LEAVE A REPLY

Please enter your comment!
Please enter your name here