មានការចាប់អារម្មណ៍មិនតិចឡើយ បន្ទាប់ពីតារាសម្តែងវ័យក្មេង កញ្ញា ហុក សូម៉ានីតា ហៅ សូ ស៊ីតា ស្រាប់តែបានសារភាពជាសាធារណៈថា នាងបានរកឃើញបុរសក្នុងបេះដូងរបស់នាងជាផ្លូវការហើយ បន្ទាប់ពីនាងបានមើលចិត្តបុរសរូបនោះមួយរយៈរួចមម។ ទំនាក់ទំនងស្នេហ៍មួយនេះ ត្រូវបាន ហុក សូម៉ានីតា បញ្ចេញអោយមហាជនដឹងជាសាធារណៈ ព្រមជាមួយនឹងភាពច្បាស់លាស់នោះផង បើទោះជាគម្រោងអនាគតមិនទាន់បានកំណត់។
ជាមួយរូបភាពស្និតស្នាលយ៉ាងផ្អែមល្ហែមក្នុងថ្ងៃខួបមិត្តប្រុស ហុក សូម៉ានីតា បានបង្ហោះសារយ៉ាងចាក់ដោតថា Happy birthday b mlBong Den (ឈ្មោះមិត្តប្រុសរបស់នាង) តាំងពីអូនបានស្គាល់បងមក បងបានតាស់តឿនអ្វីគួរធ្វើចាំធ្វើ ហើយបងជាមនុស្សប្រុសដែលគិតពីការងារច្រើន តែទោះបងរវល់យ៉ាងណា ក៏បងមិនដែលទុកអូនចោលដែរ បងតែងតែធ្វើគ្រប់យ៉ាងដើម្បីអូន ហើយពេលខ្លះអូនរករឿង មកពីអូនប្រចណ្ឌ មិនថាបងទៅទីណាក៏ដោយ តែងតែយកអូនតាម បងមិនដែលធ្វើអោយអូនទឹកភ្នែកសូម្បី១ដំណក់ មានស្នាមញញឹម និងសើចជារៀងរាល់ថ្ងៃ តែក៏សុំទោសដែរ ពីដំបូងរៀងធ្វើឬកដាក់តិចហើយ ព្រោះចង់ដឹងចិត្តអ្នកខ្លះ ថ្ងៃនេះបងបានបង្ហាញអោយអូនបានឃើញពីក្ដីស្រលាញ់របស់បងពិត អូនអរគុណបង អូនចង់ប្រាប់ថា ជាលើកទី១ដែលបើកបង្ហាញ ហើយពេលនេះ ចង់ប្រាប់ថា អូនស្រលាញ់បងណាស់ សន្យានឹងនៅក្បែរបងរហូត ។បន្ថែមពីលើអ្វីដែលបានសរសេរខាងលើនេះ ហុក សូម៉ានីតា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា រាល់ថ្ងៃនេះ នាងមានទំនាក់ទំនងជាមួយនឹងបុរសម្នាក់ ដែលមានឈ្មោះថា Den ។ នាងបញ្ជាក់ថា គាត់ជាធ្វើការនៅក្រុមហ៊ុន Mars Auto Sipping ដែលជាក្រុមហ៊ុនដឹកជញ្ជូនរថយន្តពីអាមេរិច ហើយគាត់មានតំណែងកាន់ផ្នែកទីផ្សារ។
នាងថា ទំនាក់ទំនងខ្ញុំនិងគាត់ គឺកើតឡើងមួយរយៈពេលខ្លី ប៉ុន្តែគាត់ជាមនុស្សល្អ រួសរាយ ហើយស្មោះត្រង់ជាមួយគ្នា ហើយគាត់ជាមនុស្សដែលគិតពីការងារច្រើន ទោះបីរវល់យ៉ាងណា ក៏គាត់មិនដែលទុកខ្ញុំចោលទេ គឺឆ្លៀតជូនខ្ញុំញ៉ាំអី ដើរលេង មានពេលច្រើនសំរាប់ខ្ញុំ។ ជាពិសេសទៀតនោះ គាត់តែងតែដាស់តឿនខ្ញុំកន្លែងណាដែលមិនល្អ គាត់តែងតែអោយតម្លៃខ្ញុំ គាត់ជាមនុស្សប្រុសល្អសម្រាប់ខ្ញុំ ដែលខ្ញុំមិនដែលបានជួប។នាងបន្ថែមថា រយៈពេលស្គាល់គ្នាគឺខ្លីទេ តែគឺមានន័យសម្រាប់យើងទាំងពីរ ខ្ញុំស្រលាញ់គាត់ពិតមែនដែលខ្ញុំមិនដែលគិតទៅលើបុរសណាម្នាក់តែសម្រាប់គាត់ខ្ញុំគោរព។ យ៉ាងណា បើតាម ហុក សូម៉ានីតា សម្រាប់ថ្ងៃអនាគត រឿងសម្រេចចូលរោងការ ឬយ៉ាងណានោះ គឺសំខាន់អាស្រ័យគាត់ ខណៈពេលសម្រាប់នាង គឺស្វាគមន៍ និងរង់ចាំគាត់ជានិច្ច៕