មានតែ៣ នាក់បងប្អូន ឥឡូវ សុខ រ៉ាសុី បាត់បង់អស់២នាក់ លែងវិលវិញ

0

គ្រប់គ្នាសោកស្តាយខ្លាំងណាស់ ចំពោះការលាចាកលោក ទៅពីតារាសម្តែង អៀង ចេនឡា ព្រោះមិនអាចទ្រ និងទ្រាំបានជំងឺមហារីកបានតទៀត។ អ្វីដែលគេ ស្រងោចចិត្ត ពេលដឹងថា លោក រ៉ាសុី ក្លាយជាកូនទោល ធ្លាប់មានបងប្អូន៣នាក់ បែរជាស្លាប់អស់២ តើផ្លូវចិត្តបែបណា។ សុខ រ៉ាសុី ដែលជាប្អូនប្រុស អៀង ចេនឡា រិតតែធ្វើអោយគេ អាណិតដោយសារ តែដឹងថា បានបាត់បង់មនុស្សជាទីស្រឡាញ់ កើតចេញពីផ្ទៃម្តាយតែមួយចាកឆ្ងាយបន្តបន្ទាប់។ លោក មានបងប្អូន៣នាក់ ស្រី១ តែត្រូវប្អូនស្រីពៅ ស្លាប់មុនដោយ ជំងឺមហារីក និងពេលនេះ បងប្រុសក៍ចាកចែកឋានទៅទៀត។ អ្នកគាំទ្រ នៅតែអាណិតលោក រ៉ាសុី រស់នៅតែឯងពិបាកធ្វើចិត្តបំផុត។នេះជារឿងរ៉ាវ ដែលកម្រកើតមានឡើងណាស់។

ប្រិយមិត្តជាច្រើន បានជូនពរ អោយ លោក សុខ រ៉ាសុី រឹងមាំហើយតស៊ូ ក្នុងជីវិតបន្តទៀត នេះហើយជីវិតលើលោក អ្វីក៍មាន។ សំខាន់ត្រូវចេះ រើបម្រះយកឈ្នះ គិតពីអនាគត។ រំពឹងថា សិល្បករ និងមហាជនចូលរួមពិធីបុណ្យសពលោក អៀង ចេនឡា អោយបាមផុសផុល ជាកិច្ចចុងក្រោយដើម្បីលើកទឹកចិត្តដល់សាច់ញាតិដែលកំពុងលំបាក។ អៀង ចេនឡា ទើបតែទទួលបានប្រជាប្រិយភាព លើសិល្បៈមួយរយៈនេះ ក្រោយតស៊ូយ៉ាងលំបាក។ ពិតជាព្រហ្មលិខិត កំពុងល្បីបែរជាអស់សង្ខាដោយ ជំងឺមកកាត់ផ្តាច់ទៅវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here