រ៉ូលីនរបួសជើង សម្រាកមួយខែ តែស្តាយការងារកំពុងត្រូវប៉ាន់

0

តារាចម្រៀង និយមច្រៀង បទលោកស្រី ប៉ែន រ៉ន រ៉ូ លីន បានជួបនូវបញ្ហា របួសជើងរហូតដល់ថ្នាក់ប្រើឈើច្រត់ មួយរយៈ ។ ស្ថានភាព របស់លោក ត្រូវការ សម្រាកព្យាបាលមួយរយៈ។ ការព្យាបាលនេះចំពេល ដែលលោក កំពុងទទួលកម្មវិធីច្រៀងការ ជប់លៀង ហូរហែរ។ ដូចនេះហើយលោក កំពុងតែស្តាយ ឱកាសត្រូវចាប់យកព្រោះជួយអោយ មានលុយកាក់ទប់ទល់ជីវភាព។

អំឡុងពេល ឈឺនេះរ៉ូ លីនបានដាច់ចិត្ត ទម្លាយ ដោយយប់ផង ស្រាយបញ្ជាក់ផងថា ខ្លួន ពិតជាអរគុណ បងប្អូនដែលជូនពរ និងបានលើកទឹកចិត្តល្អៗ ដល់ខ្លួន។ ពិសេសបងប្អូននាង ដូចជាបងប្រុស បង្កើតដែលបានជួយសម្រួល ការហូបចុកផ្សេងទាំងនាង និងអ្នកម្តាយចិញ្ចឹម។ នេះជាកម្លាំងចិត្តមួយ ដែលនាងខំតស៊ូ ជាបន្តទៀត។ ស្ថានភាពជំងឺ របស់នាង បានធូរខ្លះៗហើយ និងរំពឹងថា បានជាលឿនដើម្បីរត់រកការងារវិញ។

បន្ថែមពីលើនេះ រ៉ូ លីន បង្ហោះសារបន្ថែមថា « អរគុណអ្នកទាំងអស់គ្នាសំរាប់ការជូនពរ​និងការស្រលាញ់រាប់អាន😍 រ៉ូលីនត្រូវតែរឹងមាំ​ ថាខ្ញុំឥឡូវពិបាក​ តែមានអ្នកដែលគេពិបាកជាងខ្ញុំទៅទៀត​😢 រៀនផ្តល់ទឹកចិត្តនិងកំលាំងចិត្តអោយខ្លួនឯង​ ត្រឹមតែរយះពេលមួយខែមិនអីទេ​ គ្រាន់តែស្តាយការងារដែលមិនបានទៅបំពេញព្រោះខ្ញុំជាមនុស្សស្រលាញ់ការងារខ្លាំង ឈឺជេីងមួយចំហៀងមិនអីទេអូននៅតែរែងបានដូចមុន​ ។ហាសហា​ មេីលទៅនេះជាស្តាយលួងចិត្តខ្លួនឯងនៅផ្ទះ😅 ជូនពរអ្នកទាំងអស់គ្នាសុខសប្បាយនិងមានសុខភាពល្អជានិច្ចនិរន្ត​ តែកុំភ្លេចណា​ 3កុំ​ 3​ការពារ​»។

LEAVE A REPLY

Please enter your comment!
Please enter your name here