បេក្ខភាព ជើងខ្លាំងក្នុងកម្មវិធី ប្រឡងចម្រៀង Beat The Best សូ សុផានិត ត្រូវបាន ទស្សនិកជន ជាច្រើន ស្រឡាញ់ទឹកដម សំឡេង ណាស់ ព្រោះមានគុណភាពល្អ។ លោកបាន យកឈ្នះច្រើនវគ្គ រហូតចូលដល់ វគ្គផ្សាយបន្តផ្ទាល់ បានប៉ុន្មានសប្តាហ៍ ក៏ចាកចេញក្រោយ សំឡេងសាតិច។ មានការសោកស្តាយបេក្ខភាព សំឡេងពិរោះនេះណាស់ សូម្បីតែពេជ្រ សោភា ក៏ដូច្នេះដែរ។
តារាចម្រៀង ពេជ្រ សោភា បានឧស្សាហ៍ពញ្ញាក់អារម្មណ៍ មហាជន ជានិច្ចថា សូមបោះឆ្នោតអោយចំទិសដៅ លើបេក្ខភាពណា ដែលមានសំឡេងពិរោះពិតប្រាកដ។ ត្រូវបែងចែកអោយដៃ ភាពកម្សត់និង គុណភាពសំឡេង។ បើមិនដូចនេះ អ្នកដែលមានសំឡេង ពិតប្រាកដនិងបាត់ឱកាស បន្តក្តីស្រម៉ៃ របស់ខ្លួនហើយនាំខូចចិត្ត។ នៅលើបណ្តាញសង្គម របស់ពេជ្រ សោភា បាន សរសេរថា «សម្លេងថ្មីហើយច្រៀងច្រៀងពិរោះ អាចថាគាត់នឹងល្បី ដាក់បទអោយត្រូវ ខ្ញុំស្តាយគាត់ណាស់ផ្លូវវែងឆ្ងាយកុំស្តាយផ្លូវចាស់»។
ក្រោយពេល ពេជ្រ សោភា ដាក់មួយប្រយោគបែបនេះ ធ្វើអោយម្នាក់ៗ មានការភ្ញាក់ផ្អើល ហើយមិននឹកថា សោភានៅតែដក់ចិត្ត ស្តាយ សុផានិត ទោះចាកចេញទៅពីកម្មវិធីច្រើនអាទិត្យក៍ដោយ។ គេក៍រំពឹងថា គ្រាប់ពេជ្រ ថ្មីនេះ និងក្លាយជាការតាមដានពីម្ចាស់ផលិតកម្ម យកមករួមការងារ ដើម្បីបណ្តុះធនធានសិល្បៈថ្មីៗ អោយរីកលូតលាស់។





