ខេម នៅមិនទាន់ធ្វើឱ្យមានការចាប់អារម្មណ៍ក្នុងឆ្នាំថ្មីនេះ

0

មកទល់ពេលនេះ រយៈពេលបាន២ខែមកហើយ ដែលខេម ហាក់នៅមិនទាន់បង្ហាញបទចម្រៀងថ្មីពិរោះណាមួយ ចែកហ្វេនៗ បានស្តាប់ និង កម្សាន្ត។ ហ្វេនៗនៅតែបន្តរង់ចាំចម្រៀង ហើយមិនដឹងថា នេះជាគោលការណ៍កក្រុមហ៊ុនឬ មួយមិនទាន់ដល់ពេលសម្រុក បំបែកទីផ្សារ។

តារាចម្រៀងលោកប៉ុន សុណារិន ហៅខេម ត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀង លេចធ្លោរម្នាក់ក្នុង ចំណោម អ្នកចម្រៀងប្រុសនាពេលបច្ចុប្បន្ន ព្រោះសន្ទុះនៃការគាំទ្រច្រើន។តែគេកត់សម្គាល់ ថាបទចម្រៀង របស់ខេម ហាក់មិនសូវត្រូវបានបេក្ខភាពលើកយកទៅបក ស្រាយតាមកម្មវិធីប្រលងចម្រៀងធំៗដូចបទរបស់ លោកព្រាប សុវត្ថិ ,ឆាយ វីរៈយុទ្ធ និងខេមរៈ សិរីមន្ដ ឡើយ។តើបទចម្រៀងរបស់ខេម ពិបាកច្រៀងឬមួយ ក៍ ផលិតមិនត្រូវចិត្តយុវវ័យនៅរយៈពេល ចុងក្រោយនេះ?។

ខេម បានចេញពីថោន ទាំងចម្រូងចម្រាសដើម្បីចូលរួមជាមួយGalaxy ដែលខេម ធ្លាប់អះអាងថា លោកមាន សេច ក្ដី សុខណាស់ជាមួយផលិតកម្មក្រោយនេះ។ក្រៅពីអាជីពចម្រៀងខេម ក៍ជាថៅកែភោជនីយដ្ឋានមួយផងដែរ ហើយតាមព័តមានពីអ្នកជិតដិតបំផុតខេម បានបង្ហើបថាតារាចម្រៀងរូបនេះបានទិញដីធ្លីមួយចំនួនទុកតាំងពីនៅថោកៗម្លេះ ហេតុនេះហើយបើ បញ្ចេញ លក់នៅពេលនេះប្រាកដជាខេម ក្លាយជាអ្នកមានធំជាមិនខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here