ងាយឯណាបានឃើញ ណុប បាយ៉ារិទ្ឋ បញ្ចេញសាច់ដុំកង់ៗឆ្លុះឱ្យឃើញដងខ្លួនហាប់ណែនបែបនេះ

0

តារាចម្រៀងលំដាប់ជួរមុខ ប្រចាំទូរទស្សន៍ហង្សមាស ណុប បាយ៉ារិទ្ឋ បានបង្ហាញរូបថតប៉ុន្មានសន្លឹក បង្ហោះនៅលើបណ្តាញសង្គម។ រូបថតនោះ ឆ្លុះបញ្ចាំងអោយឃើញពី ដងខ្លួន សាច់ហាប់ណែន គួរអោយក្នាញ់ ហើយខ្លះនិយាយថា លោកសង្ហារមិនណយឡើយ ពេលមើលរូបថតទាំងនោះ។

មកទល់ពេលនេះ ណុប បាយ៉ារិទ្ឋ នៅមិនទាន់បើកបេះដូង ទទួលយកនារីរូបណា ជាម្ចាស់បេះដូងនៅឡើយ។ បើទោះជាវ័យរបស់លោក បានហក់ចង់ក្បែរ៤០ឆ្នាំទៅហើយនោះ។ ឈលើសិល្បៈក្បែរ២០ឆ្នាំ លោក មិនដែលបណ្តើរនារីណា ចេញមុខអោយគេដឹងផ្អើលនោះឡើយ។ ចំនុចនេះគេនៅតែ តាមដាន តាមឃ្លាំមើលថា តើថ្ងៃណាបុរសចិត្តរឹងម្នាក់នេះ បើកបេះដូងទទួលយកស្នេហ៍ស្មោះ អោយគេបានដឹងទាំងនគរ។

តារាប្រុសរូបនេះ ទើបតែបានទទួលតំណែង ម្តងទៀត ពីកម្មវិធី ខេមបូឌាអាយឌល រដូលកាលទី៤ ។ លោកនៅតែជាគ្រាប់ពេជ្រ របស់ហង្សមាសមិនអាចមើលរំលងបាន។ បើនិយាយពីប្រជាប្រិយភាពវិញ តារារូបនេះនៅតែ ឈលើចំនុចលេចធ្លោ មិនងាយថយក្រោយនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here