រកឃើញសពតារាសម្ដែងស្រីថៃនាងTang Mo ក្រោយធ្វើការស្វែងរកជិត2ថ្ងៃ

0

នៅក្នុងថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២២វេលាម៉ោង 1 រសៀល គេបានរកឃើញសាកសពរបស់នាងនៅក្នុងទន្លេរចៅប្រាយ៉ា ។ នេះជាដំណឹងរន្ឋត់មួយ ហើយអ្នកគាំទ្រ ក៍ដូចជាក្រុមតារាថៃ មានការសោកស្តាយ និងរញ្ជួយចិត្តជាខ្លាំងនៅពេលដឹងថា នាងមិនអាចមានសុវត្ថិភាពបានដូចការបែរបន់។
សាក្សីមួយរូបដែលជិះ អូប័រ បញ្ច្រាសអូប័រ ដែល Tangmo ជិះបាន លើកឡើងថា មូលហេតុ ដែលតារាស្រីរូប នេះធ្លាក់ ពីអូប័រ អាច ដោយសារតែដើរទៅបត់ជើងតូចហើយ បង្កាន់ដៃ ទាបផងនោះទើបបណ្ដាល ឱ្យ ធ្លាក់ ចូលក្នុងទឹក ។

ចំពោះករណីនេះដែរក៏ មានអ្នកលើកឡើង ផង ដែរថាដោយសារតែបង្គន់ ក្នុង អូប័រ ខូច ទើប Tangmo ដើរទៅកន្ទុយ អូប័រព្រោះ ជា ធម្មតា អ្នកជិះ អូប័រច្រើនតែដើរ ទៅបត់ជើង ចូលទន្លេ ជារឿងធម្មតាប៉ុន្តែដោយសារតែ តារា រូបនេះដើរទៅខាងកន្ទុយ អូប័រ មិនបាន ប្រាប់អ្នកបើកទើប អ្នកបើកបើកលឿន មិន បន្ថយល្បឿនដែល អាចជាមូលហេតុមួយ បណ្ដាលឱ្យតារា ស្រីរូបនេះធ្លាក់ចូលទៅ ក្នុង ទន្លេចៅផាយ៉ា ។

ងាកមក គូស្នេហ៍តារាស្រី រូបនេះ វិញបាន បង្ហោះរូបភាពសោកសៅព្រម ទាំងប្រយោគ មួយថា «អូននៅទីណាដឹងទេថាគ្រប់គ្នា គេបារម្ភ ពីអូនណាស់ »។

LEAVE A REPLY

Please enter your comment!
Please enter your name here