ក្រោយ ខេមរៈ សិរីមន្ត ឡើងឋានៈជាឧកញ៉ា ឱក សុគន្ធកញ្ញា នៅតែរំពឹងរឿងមួយ

0

មានសំណួរជាច្រើន បានសួរដេញដោលថាតើ ក្រោយពេល កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក្លាយជាឧកញ៉ា នៅបន្តសិល្បៈ ទីដែលធ្លាប់បម្រើ អារម្មណ៍មហាជនទៀតឬយ៉ាងណា។ សូម្បីតែអ្នកនាងឱក សុគន្ឋកញ្ញា ក៍បោះពាក្យមួយចំនួន នៃជំហរសិល្បៈ របស់តារាប្រុស ដ៍ល្បីល្បាញនេះ បន្តឬផ្អាកមួយរយៈ។

មិត្តភក្តិក្នុងសិល្បះដូចគ្នា បាននាំគ្នាបង្ហោះសារអបអរសាទរជាបន្តបន្ទាប់ទៅកាន់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យក្លាយជាឧកញ៉ា បន្ទាប់ពីតារារូបនេះចាប់ផ្តើមជំនួញផ្នែកអចលនទ្រព្យ។
ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញសារសម្តែងការអបអរសាទរចំពោះលោក ខេមរៈ សិរីមន្ត ដែលបានងារជាឧកញ៉ានាពេលនេះដែរ ដោយនៅក្នុងនោះអ្នកនាងក៏ចង់ឃើញលោក ខេមរៈសិរីមន្ត នឹងនៅបន្តអាជីពសិល្បះរបស់ខ្លួនផងដែរ។

ឱក សុគន្ធកញ្ញា បានបង្ហោះសារថា ចូលរួម អបអរសាទរ លោកឧកញ៉ា ខែម ប៊ុនថៃ (ខេមរៈ សិរីមន្ត) សូមជូនពរឲ្យជួបតែសេចក្តីសុខ ប្រកបកិច្ចការងារអ្វីបានសម្រេចដូចសេចក្តីប្រាថ្នា និង នៅតែបន្តការងារសិល្បៈបម្រើជូនទស្សនិកជនគ្រប់ៗគ្នា ។

តាមរយៈសារខាងលើនេះបានធ្វើឲ្យមហាជន ជាពិេសសអ្នកគាំទ្ររបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ជាច្រើនបានសម្តែងការអបអរសាទរ និងសប្បាយរីករាយ ក្នុងពេលដែលដៃគូចម្រៀងដែលមានភាពល្បីល្បាញដូចគ្នាគឺអ្នកនាង ឱក សុគន្ធកញ្ញាក៏បានគាំទ្រឲ្យលោកបន្តអាជីពសិល្បះចម្រៀង ទោះបីជាក្លាយជាឧកញ៉ាក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here