លី សុខជន បង្ហោះមុខបុរសម្នាក់អោយចូលខ្លួនដោះស្រាយបំណុល

0

តារាសម្តែង លីសុខជន ដែលគេស្គាល់ជាឪពុកបង្កើតរបស់ តារាសម្តែង លី ចន្ទ័សីហា បានបើកបង្ហាញមុខកូនបំណុលដែលមិនព្រមធ្វើការដោះស្រាយទាល់តែសោះ បន្ទាប់ពីលោកប្រកាសនៅក្នុងអាខនហ្វេសបុក មួយរយះមកហើយ ។លោកបានបង្ហោះដោយបើកមុខចំៗចំពោះបុរស់ម្នាក់ឈ្មោះ យ៉េង វី ដោយលោកបានសរសេរអះអាងថា :

ថ្ងៃទី 24ខែ02គម្រប់រយៈពេលមួយឆ្នាំគត់ដែលប្អូនឈ្មោះ យ៉េង វី បានទំលាក់ដៃចុះមិនសងលុយគេទាល់តែសោះសូមចូលខ្លួនមកដោះស្រាយជាមួយខ្ញុំដែលប្អូនពឹងឱ្យខ្ញុំធានាលុយឱ្យនោះគឺដល់ពេលខ្ញុំអស់លទ្ធភាពហើយសូមមេត្តាចេញមុខមកទទួលខុសត្រូវលុយនោះផងរថយន្តរបស់ខ្ញុំ ខ្ញុំយកទៅបញ្ចាំគេជាលើកទីពីរម្ដងទៀតហើយដើម្បី យកលុយមកសងគេជំនួសអ្នក ខ្ញុំគ្មានរថយន្តជិះទេហើយអ្នកសន្យាថាក្រោយពេលកូវីតអ្នកនឹងមិនធ្វើបាបខ្ញុំទៀតទេ។ឥឡូវរយៈពេល 3 ខែកន្លងមកទៀតហើយថ្ងៃទី 24 បីដងហើយពេលខ្ញុំខលទៅអ្នកស្ដីឱ្យខ្ញុំថាខលមកអីក៏ខលមកម្ល៉េះ។

ពេលខ្ញុំមិនខលទៅបីខែកន្លងមកទៀតហើយអ្នកត្រជាក់ស្រួលតែម្ដងចំណែកខ្ញុំជាអ្នកជួយអ្នក បែរជាធ្លាក់ក្នុងរណ្ដៅភ្លើងស្អែកថ្ងៃទី 24 ចេញមុខមកជួបគ្នាបើមិនយ៉ាងដូច្នេះទេខ្ញុំលែងអង្វរហើយ ពេលនេះខ្ញុំសូមបង្ហាញមុខអ្នកហើយអ្នកមិនបាច់រកដាក់ពាក្យប្ដឹងខ្ញុំទៀតទេថាផុសរូបអ្នកអោយអ្នកលើកទូរសព្ទ័ខ្ញុំផងដូចកាលពីលើកមុនដែលខ្ញុំផុសឱ្យអ្នកលើកទូរសព្ទខ្ញុំផងអ្នករកប្ដឹងខ្ញុំថាផុសរូបខ្លួនធ្វើអោយអ្នកខ្មាស់គេ ព្រោះខ្ញុំអង្វរអ្នកយូរណាស់មកហើយអ្នកមិនព្រមអាណិតខ្ញុំសោះ .ហើយផុសដោយប្រយោលមិនបានដាក់មុខនឹងដាក់ឈ្មោះក៏អ្នកនៅតែព្រងើយកន្តើយដែរ។ច្បាប់ក៏ខ្ញុំបានរកទុកហើយដែរបើអ្នកមិនចង់ជួបគ្នានៅមុខច្បាប់អ្នកត្រូវមកជួបខ្ញុំដោះស្រាយអោយខ្ញុំរួចខ្លួនពីបំណុលដែលអ្នកឱ្យខ្ញុំធានាជំនួសអ្នកជាបន្ទាន់ព្រោះខ្ញុំទទួលបន្ទុកជំនួសអ្នកយូរណាស់មកហើយ

LEAVE A REPLY

Please enter your comment!
Please enter your name here