តារាចាស់ថ្មី ត្រៀមប៉ះគ្នាក្នុងព្រឹត្តិការណ៍ Impusle Phnom Penh ជាថ្មី

0

មានការចាប់អារម្មណ៍ជាថ្មីទៀតហើយ បន្ទាប់ពីក្រុមអុីមភ្នំពេញ​ Impusle Phnom Penh ដែលក្រុមលើកកម្ពស់បញ្ហាអេដស៍ និង លើកកម្ពស់បុរសស្រលាញ់បុរស បានប្រកាសរៀបចំទិវាស្រោមអនាម័យពិភពលោក​ ( International Condom Day) ដោយបើកអោយមានជំនួបសិល្បករចាស់ក្មេងជាច្រើននាក់ ដោយគ្រោងធ្វើឡើងនៅថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២២។ កម្មវិធីនេះ ត្រូវបានគេអះអាងថានឹងមានតារាយុវវ័យល្បីៗចូលរួមកុះករ ដោយក្នុងនោះសិល្បករសិល្បការិនីនៅគ្រួសារតារាកម្ពុជា ដែលមួយចំនួនគឺជាតារាមានឈ្មោះបោះសំលេង ក៏នឹងអញ្ជើញចូលរួម។ នោះក៏ចាត់ទុកថាគឺជាពិធីជប់លៀងរបស់តារាសិល្បៈ និង ភ្ញៀវកិត្តិយស ប្រចាំឆ្នាំ២០២២នេះផងដែរ ដើម្បៅចែករំលែក និង ផ្ដល់ចំណេះដឹងពីបញ្ហាស្រោមអនាម័យ និង វិធីការពារខ្លួនពីការឆ្លងរីករាលដាលនៃជម្ងឺអេដស៍ និង កាមរោគ ដែលនៅតែមាន។

លោក គង់ ប៊ុនថន អ្នករៀបចំកម្មវិធី និង ជាប្រធាន Impulse Phnom Penh បានលើកឡើងថា គោលបំណងដែលក្រុមរបស់លោកអញ្ជើញសិល្បៈ អោយជួបជុំនៅក្នុងកម្មវិធីនេះ គឺដើម្បីតារាសិល្បៈចូលរួមចំណែកផ្សព្វផ្សាយពីចំណេះដឹងពាក់ព័ន្ធនឹងស្រោមអនាម័យ និង ដើម្បីអោយដឹងកាន់តែច្បាស់ថា ពីអត្ថប្រយោជន៍នៃកម្មវិធីនេះ។ លោករំពឹងថា កម្មវិធីនេះនឹងមានសិល្បករចូលរួមច្រើននាក់ ខណៈដែលសិល្បករសិល្បការិនីស្នូល ដែលនឹងត្រៀមបង្ហាញShow និង ផ្ដល់សារសម្រាប់កម្មវិធីក៏មានច្រើននាក់ ដើម្បីអង្រួនកម្មវិធី។

តារាៗដែលនឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះរួមមាន កញ្ញា​ ផេន ខេក​, កញ្ញា យ៉េយ៉េ​ , កញ្ញា សុីង​ សុីង​, នាយ ធុងប្រេត្រូ​, បំពង់សុីមាំង​ , លោក រ៉េត​ បូរ៉ា​, កញ្ញា ណូឌី​, កញ្ញា ម៉ាដាមកុល​, កញ្ញា កូកូ​ , កញ្ញា អ៊ុកដារ៉េត​ , លោក ឃុតសីហា​ , រាជសុវណ្ណ​ នីតា​, លោក វណ្ណឌី​, លោក ប្រាក់ វិសាល និង តារាTik Tok ជាច្រើនរូបទៀត។ លោក គង់ ប៊ុនថន បន្តថា គោលបំណងកម្មវិធីនេះ គឺធ្វេីដេីម្បីពង្រីកការយល់ដឹងអោយកាន់តែច្បាស់ស្តីពីស្រោមអានម័យ និងមេរោគអេដស៍​ ហើយកម្មវិធីជួបជុំមួយនេះ ក៏មានការឧបត្ថម និងសហការណ៍​ពី AHF Cambodia , Impusle Group , សារព័ត៌មាន​ផ្ទះតារា​, គ្រួសារតារាកម្ពុជា​, បណ្តាញចតុមុខ​, Moment Plus studio , Good Friend Clinic និង ភោជនីយដ្ឋានផាំឃីន នៅកោះពេជ្រ ដែលជាទីតាំងរៀបចំពិធីផងដែរ ទើបអាចដំណើរការទៅបាន ដើម្បីជាប្រយោជន៍ដល់យុវវ័យ និង សង្គមមួយនេះ។





LEAVE A REPLY

Please enter your comment!
Please enter your name here