វី ឌីណែត មិនទាន់បង្ហើបមុខរបរថ្មី ដូចបងស្រីបង្កើត

0

អ្នកនាង វី ឌីណា ដែលជាបងស្រី វី ឌីណែត បានបង្ហាញ នូវស្នាមញញឹម រីករាយ ព្រោះ បានសម្រេច បំណងបើកហាងកាហ្វេ មួយឈ្មោះ « សុខ ឆេង» នៅម្តុំវត្តភ្នំ។ ទោះជាបងស្រី ជោគជ័យលើ ជំនួញ បន្តបន្ទាប់ តែ វី ឌីណែតផ្ទាល់ ក៍មិនទាន់បង្ហើបគម្រោង របរអាជីវកម្មថ្មីនៅឡើយ ក្រៅពីលេចឭថា ឌីណែត គ្រោយចំណាយដើមទុនធំបើកមុខប្រសិនបើរកសុីមែន។
វី ឌីណា ដែលធ្លាប់ចាប់ អាជីព ជាអ្នកចម្រៀង ហើយច្រៀងពិរោះ មិនចាញ់ប្អូនដែរនោះ បានបញ្ជាក់ថា នេះជាអាជីវកម្មដែល ស្រឡាញ់ បើទោះជា របថកូវីដនៅ មិនទាន់ស្ងប់តែអ្នកនាង និងស្វាមីពេញចិត្ត បើកបម្រើអតិថិជន ។ សុខ ឆេង កាហ្វេ សាខាវត្តភ្នំ មានបើក២៤ម៉ោង ពេញ សម្រាប់អ្នកដាច់យប់អាច មកញាំកាហ្វេនៅទីតាំងយើងខ្ញុំបាន មានបម្រើជូនជាប្រចាំ មានរសជាតិជាច្រើន តាមជម្រើសដែលពេញចិត្ត។

វី ឌីណែតវិញ ក្រៅពីជូនពរ បងស្រី ក៍បានបង្ហើបដែរថា សម្រាប់របរក្រៅសិល្បៈ នាងមានក្នុងចិត្តដែរ តែរង់ចាំមើលសិនលើ ស្ថានការ និងផែនការដែលបានរៀបចំ។ យ៉ាងណានាង ពិតជារីករាយពេលបាន ឃើញបងមាន មុខរបរមួយទៀត ហើយក៍ជូនពរ អោយបងនិងស្វាមីរកសុី មានបានចម្រុងចម្រើនតទៅមុខ ហើយហាងថ្មីនេះ អោយត្រជាក់ត្រជុំ ពេញដោយការគាំទ្រតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here