អ្នកគាំទ្រ ជំរុញអោយម្ចាស់បទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»ធ្វើរឿងមួយ

0

មកទល់ម៉ោងនេះ គេនៅតែមើលឃើញពីសន្ទុះគាំទ្ររបស់បទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»របស់តារាចម្រៀង លោក វង្ស ថាណាន់ នៅលើបណ្ដាញយូធូប ដោយសារតែបទចម្រៀងនេះ មានអ្នកចែកចាយ និងចូលស្ដាប់កើនឡើងដល់រាប់ម៉ឺនដងតែមួយពព្រិចភ្នែក។ អ្នកគាំទ្របទនេះជាច្រើនជំរុញអោយបទនេះ ឆាប់ចេញMV និងមានសាច់ភ្លេងដោយគ្មានសំឡេងច្រៀងអោយបានឆាប់ ដើម្បីអោយអ្នកគាំទ្រកាន់តែទាក់ទាញ និងអាចច្រៀងតាម ជំរុញសន្ទុះគាំទ្រ។

អ្នកគាំទ្រជាច្រើនបានបង្ហោះអមជាមួយបទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»ជាច្រើន ថាចង់ឃើញបទចម្រៀងមួយនេះ មានជាMV អោយបានឆាប់ បន្ទាប់ពីបទចម្រៀងនេះ ស្ដាប់ហើយកាន់តែពីរោះ ហើយចំពោះអត្ថន័យក៏លូយកប់បុកត្រូវបេះដូងមហាជន បើទោះជាខ្លឹមសាររបស់បទនេះ គឺជាបកត្រលប់ខ្លឹមសារចម្រៀងរបស់ម្ចាស់ដើមរបស់បទ«សុំបេះដូងមួយចំណែក»។ ម្នាក់ៗនិយាយថាបើបទចម្រៀងនេះ អាចធ្វើអោយមានសាច់រឿងទាក់ចិត្ត បង្ហាញពីរឿងស្នេហាមួយអោយល្អបន្ថែមទៀត គឺពិតជាធ្វើអោយម្ចាស់បទ គឺលោកវង្ស ថាណាន់ នឹងក្លាយជាតារាដែលមានការទទួលស្គាល់កម្រិតណានោះទេ ក្នុងពេលដែលលោកមានសំណាងមានបទផ្ទុះគេស្គាល់ច្រើនឡូយជាងគេ ក្នុងចំណោមអតីតបេក្ខភាព Cambodian Idol ទាំងអស់ ទាំងមិនទាន់មានផលិតកម្មចូលជ្រកបែបនេះ។ ក្នុងនោះ អ្នកចង់ច្រៀងត្រាប់តាមសំឡេងរបស់លោក ក៏ទទូចអោយលោកបង្ហោះតែសំលេងបទចម្រៀងសុទ្ធ ដើម្បីអោយហ្វេនបានច្រៀងCover ផងដែរ ដើម្បីអោយបទផ្ទុះមួយនេះឡើងសន្ទុះ។
លោក វង្ស ថាណាន់ បញ្ជាក់ថាលោកសប្បាយចិត្តខ្លាំងណាស់ ដែលបទប្រភេទរ៉ក់កែច្នៃរបស់លោកក្រោមចំណងជើងថា «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»ទទួលបានការគាំទ្រដល់ម្លឹង។ លោកក៏ប្រកាសនឹងធ្វើអោយចេញជាMV ក្នុងពេលឆាប់ៗផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកស្ដាប់ ប៉ុន្តែមិនទាន់ច្បាស់ថានឹងចេញថតជាសាច់រឿងបែបណានៅឡើយទេ ដោយគ្រាន់តែរំពឹងថានឹងធ្វើអោយបទ«ស៊ូស្លាប់មិនធ្វើមនុស្សក្បត់»របស់លោកនឹងមានអ្នកចូលស្ដាប់ និងទស្សនាក្នុងចំនួនខ្ពស់មួយនៅលើយូធូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here