ទីបំផុតទុក្ខប៉ិនភ្នំរបស់ តារាចម្រៀង ម៉ៅ ស៊ីណាត ត្រូវបានទម្លាយ

0
- Advertisement Banner -

​ក្នុងមួយរយៈចុងក្រោយគេកត់សម្គាល់ថា តារាចម្រៀង អ្នកនាង ម៉ៅ ស៊ីណាត ឧស្សាហ៍បង្ហោះទុក្ខសោកៗ ជាសាធារណៈនៅលើបណ្ដាញហ្វេសប៊ុកណាស់ ប៉ុន្តែអ្នកនាងតែងបង្វែងចំណោទសួរថាដោយសារហត់នឹងកូន។ យ៉ាងណាមិញ នៅមុននេះបន្តិចអ្នកនាង បានទម្លាយទុក្ខសោករបស់ខ្លួនជាផ្លូវការហើយ ដោយទុក្ខសោកដែលបានទម្លាយចេញនេះ អ្នកដឹងសុទ្ធតែលើកដៃគួកទ្រូងគ្រប់គ្នា។

អ្នកនាង ម៉ៅ ស៊ីណាត និយាយថា អ្នកមានរែកទុក្ខនៅក្នុងគ្រួសារប្រមាណជាជិតមួយឆ្នាំចុងក្រោយមកហើយ ប៉ុន្តែដោយសារតែអ្នកនាងខ្មាស់គេ ហើយមិនទាន់ចង់អោយខ្ចរខ្ចាយ ទើបអ្នកនាងប្រឹងលាក់។ យ៉ាងណាមិញអ្នកនាងបានដាច់ចិត្តទម្លាយ បន្ទាប់ពីទំនាស់បញ្ហាមិនមានដំណោះស្រាយ ស្របគ្នាដែលអ្នកនាងក៏មិនចង់រែកទុក្ខម្នាក់ឯងបន្តទៀត ក្នុងពេលអ្នកនាងក៏មានបន្ទុកមើលខុសត្រូវកូនតែម្នាក់ឯងដោយមិនអាចធ្លាក់ខ្លួនឈឺបាន។ អ្នកនាងនិយាយថា មហាទុក្ខដែលបានកើតឡើង គឺជីវិតប្ដីប្រពន្ធជាមួយស្វាមីទី២ ចាប់ផ្ដើមរង្គោះរង្គើ ក្នុងពេលដែលអ្នកនាងក៍បានប្រកាសថា ឈប់លាក់ និងឈប់ទុកមុខអោយប្ដីទៀតហើយ ដោយសារតែកំហុសដែលបានកើតឡើងបានក្លាយជារឿងច្រំដែល។

អ្នកនាងបន្តថា មិនមាននារីណាម្នាក់ទ្រាំលំបាកចិញ្ចឹមកូនម្នាក់ឯង ក្នុងពេលស្វាមីខ្វះការទទួលខុសត្រូវនោះទេ ក្នុងពេលដែលអ្នកនាងក៏មានរឿងពិបាកអត្ថាធិប្បាយពីស្វាមីរបស់ខ្លួនច្រើនទៀត ដែលអ្នកនាងទម្លាយទៅមិនខុសពីស្ដោះលើទ្រូងឯង។ អ្នកនាងថារវាងខ្លួន និងស្វាមី ផ្ទុះរឿងចម្រូងចម្រាស់ជាយូរមកហើយ ប៉ុន្តែមកពីអ្នកនាងអាណិតកូនស្រី ដែលជាដំណក់ឈាមក្រោយការរួមរស់ ទើបអ្នកនាងចេះតែទ្រាំ។ អ្នកនាងប្រកាសលែងលះលោក វិសាល ជាស្វាមីក្រោយ ដោយអះអាងថា បើអ្នកនាងមានប្ដី បន្ទុករកលុយនៅម្នាក់ឯងខំច្រៀងខំទទួលការងារ មិនស្គាល់យប់ថ្ងៃ ហើយស្វាមីយកតែរួចខ្លួនដដែល អ្នកនាងត្រូវតែសម្រេចចិត្តចែកផ្លូវ ខណៈដែលអ្នកនាងទម្លាយថា ម្នាក់ឯងដើរតួជាឪពុកផងម្ដាយផង ជាអ្នកមើលកូនផង និងជាអ្នករកលុយមកផ្គត់ផ្គង់គ្រួសារផង ស្រាប់តែស្វាមី មើលមិនឃើញពីការតស៊ូ។ អ្នកនាងថាខ្លួនបន្តជីវិតជាមួយស្វាមីទី២ ដោយសុខចិត្តទម្លាក់ខ្លួន ដើរច្រៀងមិនស្គាល់យប់ព្រលប់ ប៉ុន្តែស្វាមីសូម្បីតែចិត្តបារម្ភមួយក៏មិនមានដូចស្វាមីដទៃ ក្នុងពេលដែលអ្នកនាងបង្ហើបថា លោកវិសាល ក៏បានធ្វើខុសចំពោះកូនប្រពន្ធម្ដងជាពីរដង ដែលអ្នកនាងមិនអាចទ្រាំយកទៀតបាន។

អ្នកនាងប្រកាសថា សុខចិត្តមេម៉ាយជាលើកទី២ ដើម្បីបញ្ចប់ជីវិតមានគូរ ដែលល្អតែមើល ប៉ុន្តែការពិតពោរពេញដោយទុក្ខវេទនាផ្លូវចិត្ត ដែលក្នុងពេលខ្លះស្ទើរតែធ្វើអោយអ្នកនាងចង់ឆ្កួតម្ដង។ អ្នកនាងប្រកាសថា ក្រោយបែកបាក់ពីលោក កា សាវុធ ដែលជាមេធាវីសំបូរទ្រព្យ អ្នកនាងសុខចិត្តបន្ទាបខ្លួនយកបុរសសាមញ្ញ មុនមានទ្រព្យសម្បត្ត ព្រោះតែចង់បានសុខ ប៉ុន្តែចុងក្រោយកើតទុក្ខលើសដើម។ អ្នកនាងបន្តថារវាងខ្លួន និង ស្វាមី អត់មានអេតាស៊ីវិលទេ អ៊ីចឹងហើយទើបការបែកគ្នា គ្រាន់តែប្ដឹងអាជ្ញាធរ ឈប់អោយឈ្មោះវិសាលចូលផ្ទះ ហើយផ្ដាច់ទាំងសិទ្ធិមកប៉ះពាល់កូនគឺចប់សព្វគ្រប់។ ជាមួយនឹងការទម្លាយអោយដឹងនេះ ទើបមហាជនដឹងថា ស្ថានភាពដែលអ្នកនាងបង្ហោះកើតទុក្ខកន្លងមក គឺជារឿងប្រេះស្រាំស្វាមី ដែលអ្នកនាងទើបតែទម្លាយពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here