ខេមរៈ សិរីមន្ត ក្លាយជាតារាចម្រៀងទីមួយនៅកម្ពុជាដែលទទួលបានគោរមងារជាឧកញ៉ា

0

មានការសារទរ មិនតិចនោះទេនៅលើបណ្តាញសង្គម ក្រោយគេស្រាប់តែឃើញថា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលើកងារជាឧកញ៉ា។ នេះជាតារាមានយីអ៊ុន ម្នាក់ទៀតហើយ ដែលត្រូវបានលើកមកជាឧកញ៉ា ក្រោយមើលឃើញពីភាពតស៊ូ។ យ៉ាងណាគេ មើលឃើញថា ខេមរៈ សិរីមន្ត ក៍បានបង្ហាញការចុះជួយ សង្គម មិនតិចនោះទេ មុនពេលឡើងងារបែបនេះ។ រីឯអ្នកគាំទ្រក៍យល់ថា ពាក្យថ្មីដែលទទួលបាន គឺល្មមសាកសម បំផុតចំពោះតារាល្បីល្បាញម្នាក់នេះ។

នាបណ្តាញសង្គមរបស់ លោក ខេមរៈ សិរីមន្ត នាថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២២ បានសរសេរថា«ទូលព្រះបង្គំជាខ្ញុំ ខែមប៊ុនថែ ហៅ(ខេមរៈសិរីមន្ត)មានសេចក្តីរំភើបឥតឧប្បមាដែលបានព្រះមហាក្សត្រជីវិតដម្កល់លើត្បូងទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ទូលព្រះបង្គំ»។ ក្រោយពេល សរសេរពាក្យពេចន៍ទាំងនេះ ឃើញថា នៅលើពាក្យ Comments ជាច្រើនចេញមក ដោយការជូនពរ អរជាមួយ លោក សិរីមន្តដែលឡើងកូដ មានវាសនា បែបនេះ។ ងារដែលបានមក គឺមិនមែនចេះតែអោយ និងផ្តល់ឡើយ ៕ទាល់តែអ្នកនោះមានភកក្តីភាព ចំពោះសង្គម ដោយចិត្តបរិសុទ្ឋ លះបង់ពេលវេលា មិនខ្លាចនឿយហត់។

តារាចម្រៀងលំដាប់យុវវ័យ ឈលើភាពកំពូលនេះ ហាក់បន្ថយចម្រៀង ខ្លះៗក្នុងការចេញបទដើម្បីបំបែកទីផ្សារ។ លោកបានចំណាយពេលច្រើន ងាកមកធ្វើទីផ្សារផ្នែកជំនួញដីធ្លី អស់ជាច្រើនខែ។ មិនតែប៉ុណ្ណោះ ក៍ហាក់ចំណាយពេល នៅក្បែរភរិយាជាប្រចាំដើម្បីរិតចំណងគ្រួសារ។ ឧកញ៉ាសិរីមន្ត ធ្លាប់លើកឡើងថា ចម្រៀងរបស់លោក មានផែនការច្បាស់លាស់ទៅតាមការរៀបចំ មិនមែនចេះតែចេញ ខុសគ្រោងការ។ សំណួរសួរថា តើសិរីមន្ត បន្តច្រៀងបំពេរហ្វេនៗទៀតឬយ៉ាងណា បើក្លាយជាឧកញ៉ាហាយសូទៅហើយនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here