ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា សម្រេចចិត្តបោះបង់ជំនួញ ហក់ចូលសិល្បៈ

0

ក្រោយពីស្ងានភាពកូវីត១៩ នៅតែបន្តរាតត្បាត ហើយធ្វើអោយប៉ះពាល់ជំនួញជាហូរហែរមិនឈប់ ពេលនេះតារាសម្ដែង លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានសម្រេចបោះបង់ជំនួញគ្រឿងសម្អាង និង បើកPup ផឹកស៊ីដែលធ្លាប់កាក់កបរបស់ខ្លួនហើយ ដើម្បីយកពេលមកចូលប្រឡូកសិល្បៈ អោយបានសស្រាក់សស្រាំវិញ។ យ៉ាងណាមិញលោកអះអាងថា ជំនួញទាំងពីរនោះ មិនបានបិទចោលនោះទេ គឺគ្រាន់តែលោកទុកអោយអ្នកជំនិតជាអ្នកមើលខុសត្រូវ ដោយលែងប្រកាន់ជំហរនៅស៊ប់ដូចមុន រហូតដល់ថ្នាក់បាត់មុខពីសិល្បៈ។

លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា បានលើកឡើងថា មួយរយៈមកហើយ ដែលលោកសម្រេចចិត្តមិនចូលរួមសូម្បីតែកម្មវិធីសិល្បៈ កុំថាឡើយមិនទទួលសម្ដែង ដោយសារតែលោកចង់នៅពង្រឹងមុខជំនួញនៅខេត្តបាត់ដំបងអោយបានរឹងមាំ។ ប៉ុន្តែបទពិសោធន៍កូវីត១៩បានធ្វើអោយលោកខាតបង់ហើយបាត់ឱកាសទាំងការបង្ហាញមុខនៅក្នុងវិស័យសិល្បៈផ្សេងៗ ទើបលោកសម្រេចចិត្តបោះបង់សម្ពាធពីការបើកជំនួញទាំងនោះ ហើយប្រកាសចូលប្រឡូកនៅក្នុងសិល្បៈអោយបានសកម្មវិញ។ លោកថាមុខជំនួញទាំងអស់កំពុងបន្ថយសកម្មភាពហើយទាំថហាង និង គ្រឿងសម្អាងដែលនៅដំណើរការ គឺលោកមានក្រុមការងារជាអ្នករ៉ាប់រង ដោយលោកលែងផ្ដោតសកម្មដូចមុនទៀតហើយ។

លោកប្រកាសទទួលការងារសម្ដែង និងការងារផ្សេងៗ ពាក់ព័ន្ធនឹងសិល្បៈអោយខ្លាំងជាងមុន ដោយលោកបញ្ជាក់ថា គឺរហូតទាល់តែជម្ងឺកូវីត១៩ បាត់ខ្លួនពីកម្ពុជាទាំងស្រុង ទើបលោកគិតគូរកស៊ីឡើងវិញ។ ដោយសារតែហេតុផលនេះហើយ ទើបលោកសម្រេចចិត្តឡើងចុះភ្នំពេញញឹកញាប់ ហើយក៏មានគម្រោងនឹងចាកចេញពីខេត្តបាត់ដំបង មករស់នៅភ្នំពេញផង ដើម្បីអាចសម្ដែងអោយបានទាំងស្រុង តាមការអញ្ជើញរបស់ផលិតករ។ លោកក៏នឹងបញ្ចេញស្នាដៃថ្មីៗ នៅក្នុងសិល្បៈបង្ហាញជូនមហាជនផងដែរ បន្ទាប់ពីប្រកាសទម្លាក់ដៃលើមុខជំនួញហើយត្រលប់មកទទួលការងារសិល្បៈអោយសកម្មលើកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here