សារ៉ាយ សក្ខណា នៅតែរក្សាភាពខ្លាំងដដែលក្នុងអាជីពម៉ូដែល

0

ប្រិយមិត្តជាច្រើនដឹងហើយថា សារ៉ាយ សក្ខណា បានក្លាយជាតារាបង្ហាញម៉ូដដ៍ ចំណានម្នាក់ ប្រចាំក្រុមម៉ូដឌលល្បីៗ អំឡុងពេលនាង នៅវ័យក្រមុំ។ ចាប់តាំងពីមានកូន មានប្តីមក ច្រើនពេលមកហើយ សក្ខណា ហាក់មិនទាន់បង្ហាញ ស្ទីលបង្ហាញម៉ូដអោយបានច្រើនដងខុសពីមុន។ ទើបតែពេលមុននេះ នាង បង្ហាញឈុតមួយផ្អើលតែម្តង និងធ្វើអោយគេ ចាត់ទុកថា សក្ខណា នៅតែជាប់ឈ្មោះជា តារាបង្ហាញម៉ូដមិនចាញ់រលកក្រោយនោះទេ។

មកដល់ដីខ្មែរលើកនេះ សារ៉ាយ សក្ខណា ស្រវ៉ា កើបលុយមិនតិចនោះទេ នាងដើរថតប្រូម៉ូដ ផ្នែកសំអាងការ ច្រើនទីតាំង បន្តគ្នា រហូតជាប់ឈ្មោះថា រាជនីសំអាងការ។ ក្រៅពីនេះការបង្ហាញមុខ ក្នុងកម្មវិធីផ្សេងៗ ធ្វើអោយសក្ខណា កាន់តែដក់ជាប់ការរីករាយ នេះមិនទាន់គិតពី ការរីករាយគ្រួសារមួយទៀត ទើបរៀបការអោយប្អូនប្រុស យ៉ាងធំដុំផងដែរ។ ក្នុងរបថ ថតបង្ហាញម៉ូដ ដែលនាងបានបង្ហោះរូបភាពកន្លងមកទើប គេកាន់តែដឹងថា សារ៉ាយ សក្ខណា មិនថយក្រោយនោះទេ ក្នុងអាជីពច្រើនឆ្នាំមុន។នាងពិតជា ធ្វើអោយហ្វេនៗ មានការសរសើរថា កម្រអោយគេប៉ែងជើងបាន។

សារ៉ាយ សក្ខណា នឹងឡើងទៅ អាមេរិកវិញ ក្រោយពេលបុណ្យចូលឆ្នាំខ្មែរ។ នាងត្រូវវិលទៅមុននេះ តែដើម្បីជាការលើកទឹកចិត្ត មិត្តជិតដិតត្រូវរៀបការខែមិនា ខាងមុខទើប នាងសម្រេចចិត្តពន្យា ពេលសិនព្រោះយូរៗ មកស្រុកម្តង នៅអោយអស់ចិត្តសិន ដើម្បីអោយបាត់នឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here