រឿន ណាត ប្រកាសផ្អាកទទួលការសម្តែងភាពយន្តធំៗត្រៀមខ្លួនធ្វើជាអ្នកជំនួញ

0
- Advertisement Banner -

អតីតបវរកញ្ញា ចក្រវាឡ កម្ពុជា ២០១៨ រឿន ណាត ស្រាប់តែបានធ្វើអោយហ្វេនៗ ចាប់អារម្មណ៍នៅ ពេលណានាងស្រាប់តែបង្ហាញតម្រុយមួយយ៉ាងលឿន។ នាងកំពុងមានហាង ឆេងសម្តែងបានយ៉ាងច្រើនសាច់រឿង រហូតគិតថា អនាគតក៍កាន់តែលេចធ្លោ ក្នុងការឈលើវិស័យភាពយន្ត។

បណ្តាអ្នកគាំទ្របានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលសុខៗ អតីតបវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត បានប្រកាសផ្អាកទទួលយកការសម្តែងមួយរយះ ក្នុងពេលដែលទីផ្សារការងាររបស់តារារូបនេះកំពុងឡើងខ្ពស់។ យ៉ាងណា រឿន ណាត ក៏បានបង្ហាញពីការសោកស្តាយខ្លះដែរចំពោះការសម្រេចចិត្តបែបនេះ ប៉ុន្តែនាងត្រូវតែធ្វើដូច្នេះ ដើម្បីនាងមានឱកាសគ្រប់គ្រាន់សម្រាប់បំពេញការងារផ្សេងទៀតដែលនាងបានដាក់គោលដៅ និងជាបំណងប្រាថ្នារបស់នាងមកជាយូរហើយ។
រឿន ណាត បានលើកឡើងថា នាងពិតជាបានសម្រេចចិត្តផ្អាកទទួលយកការងារសម្តែងមួយរយះមែន ដោយសារតែនាងត្រូវយកពេលមករៀបចំមុខរបររកស៊ីដែលមានគម្រោងមកជាយូរមកហើយ ខណះពេលដែលមុខរបរថ្មីនេះកំពុងតែចាប់ផ្តើមជាបណ្តើររួចហើយដែរ។

តាមពិតទៅនាងក៏មិនចង់ផ្អាកការងារសម្តែងនេះដែរ ប៉ុន្តែដោយនាងខ្លាចគ្មានពេលគ្រប់គ្រាន់សម្រាប់ម្ចាស់ផលិតកម្ម ព្រោះមានរឿងខ្លះតម្រូវឲ្យនាងចេញចេញមួយសប្តាហ៍ពេញ ឬលើសពីនេះ ដែលនោះជាហេតុនាងគ្មានពេលដើម្បីមកមើលការខុសត្រូវទៅលើមុខរបររកស៊ីផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា បើតាម រឿន ណាត បើទោះបីជានាងផ្អាកការងារសម្តែងមួយរយះក៏ដោយ ប៉ុន្តែសម្រាប់ការថតស្ពតតពាណិជកម្ម ថតសម្អាងការ ឬថតម៉ូតផ្សេងៗនោះគឺនាងនៅតែទទួលដដែល ព្រោះការថតនោះមានរយះពេលខ្លីដែលនាងអាចមានពេលគ្រប់គ្រាន់សម្រាប់ការងារមួយនេះ។

រឿន ណាត បានបន្ថែមទៀតថា សម្រាប់មុខរបររកស៊ីរបស់នាងនាពេលនេះនោះគឺនាងនៅមិនទាន់អាចប្រាប់មហាជនបានក្នុងពេលនេះឡើយ ដោយសារនាងខ្លាចអ្វីៗទៅមិនដល់គោលដៅដែលខ្លួនចង់បាន ប៉ុន្តែនាងគ្រាន់តែបង្ហើបបានថា គោលបំណងរបស់នាងគឺចង់បើកភោជនីយដ្ឋានផ្ទាល់ខ្លួននេះគឺនាងមានបំណងយូរមកហើយ។ តារារូបនេះបញ្ជាក់ថា ជាធម្មតាការងារសិល្បះគឺមិនអាចធ្វើឲ្យនាងរស់មួយជីវិតបានឡើយ ហេតុនេះនាងត្រូវឆ្លៀតពេល ដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួនមួយទៀតសម្រាប់អនាគត ក្នុងពេលដែលនាងបានផ្តោតជាសំខាន់ទៅលើការងារក្រៅពីសិល្បះនេះមួយទៀតមកជាយូរមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here