ទឹម រដ្ឋា បើយកកូនយកតាមគម្រោង មិនមែនដោយចៃដន្យ

0

តារាបង្ហាញម៉ូដ និង តារាសម្តែង ទឹម រដ្ឋា បានត្រៀមចិត្តរួចជាស្រេច ដើម្បីធ្វើជាកូនក្រមុំ ដ៍ស្រស់ស្អាតមួយនាពេលខាងមុខ។ នាងចាត់ទុកថា ពិធីមង្គលការនាង នឹងធ្វើអោយ កក្រើកសង្គមសិល្បៈ ព្រោះទំរាំមកទល់ពេលនេះ នាងបានសម្រេចចិត្តច្បាស់លាស់ ដោយ មិនអាចពន្យាពេលទៀត។

ទឹម រដ្ឋា នឹងដឹកដៃគូស្នេហ៍បុរសកូនកាត់អាមេរិកអេស្បាញលោកJovany Antonio រៀបការនៅចុងខែមីនាឆ្នាំ២០២២ ខាងមុខនេះហើយដែលមង្គលការ របស់នាងគ្រោងហៅ ភ្ញៀវ ៨០០នាក់(៨០តុ)ហើយមូលហេតុ ដែលនាងត្រូវ រៀបការនៅ ឆ្នាំនេះ ព្រោះធ្វើឲ្យចំខួបស្នេហ៍៦ឆ្នាំផង និងម្យាងទៀតនាងនិងគូស្នេហ៍មានអាយុច្រើន ដែរហើយអីចឹងគឺដល់ពេល វេលាត្រូវ យក កូន។ប៉ុន្ដែឆ្លើយតបសំណួរថាតើរដ្ឋា នឹងយកកូនភ្លាមៗ ក្រោយរៀបការឬយ៉ាងណា នោះ តារា ខ្ពស់ស្រឡះរូបនេះបែ ជាថារឿងនេះ នាង និងគូស្នេហ៍នឹងយកកូនតាមគម្រោងការដែលត្រូវយកមិនមែនដោយចៃដន្យនោះទេ។

ការសម្រេចចិត្ត មិនទាន់ច្បាស់លើគម្រោងយកកូន នេះគ្រាន់តែជាការសន្និដ្ឋាន ហើយបើតាមដឹង រដ្ឋា អាចដាក់ការកំណត់យកកូនអោយ បានឆាប់បំផុត មិនអាចទុកយូរតទៅទៀតបាននោះទេ។ ក្រោយរៀបការហើយ រដ្ឋា នឹងហោះទៅរៀបការនៅផ្ទះខាងប្រុសនាទឹកដីអាមេរិកតាម សំណូមពរឪពុកម្តាយក្មេងនៅទីនោះ ចង់ឃើញ។ នាងមិនមានគម្រោងនៅ អាមេរិកនោះទេ ដោយត្រូវឡើងចុះជាញឹកញាប់ ព្រោះនាងមានការងារនៅក្នុងស្រុកនិង នៅមិនទាន់អស់ចិត្តប្រឡូកលើវិថីសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here