បែកគ្នាមែន តែ ពេជ្រ សោភា ជូនពរ ឆឹម សក្កដា ថ្ងៃខួបកំណើត

0

គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀង អ្នកនាង ពេជ្រ សោភា និង តារាសម្ដែង លោក ឆឹម សក្កដា បានបែកគ្នាហើយ ហើយភាគីម្ខាងៗ ក៏ប្រកាសថាគ្មានថ្ងៃវិលត្រលប់នោះផងដែរ។ ដូច្នេះហើយទើបមានការភ្ញាក់ផ្អើល នៅពេលអ្នកនាងស្រាប់តែបង្ហោះជូនពរលោក ទាំងដែលអ្នកទាំងពីរលែងមានទំនាក់ទំនងគ្នាទៅហើយ។

កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២២ គឺជាថ្ងៃខួបកំណើតរបស់លោក ឆឹម សក្កដា។ ដ្បិតតែលោកមិនបានធ្វើខួបជួបជុំណាមួយ តែក៏មានអ្នក Surprise ផ្លុំនំផង។ តារាល្បីៗមួយចំនួន ក៏ឃើញមានការបង្ហោះជូនពរដល់លោកនៅលើបណ្ដាញសង្គមផងដែរ ក្រៅពីអ្នកគាំទ្រ ដែលគេឃើញបង្ហោះសារជូនពរ។ យ៉ាងណាមិញអ្វីដែលគេចាប់អារម្មណ៏ គឺសារជូនពររបស់អ្នកនាង ពេជ្រ សោភា។ បើទោះជាការបង្ហោះរបស់អ្នកនាង គ្រាន់តែជាសារមួយខ្លី ដែលអាចកើតឡើងដោយសារតែ Facebook រុញអោយដឹងពីថ្ងៃខួបរបស់មិត្តជិតស្និទ្ធិ តែមិនមែនជារឿងចៃដន្យទេ ដែលអ្នកនាងបានបង្ហោះសារបែបនេះ ក្នុងពេលដែល អ្នកនាង និង ឆឹម សក្កដា បានកាត់ផ្ដាច់គ្នា និង ប្រកាសជាចំហរទៅហើយថា គ្មានថ្ងៃត្រូវរ៉ូវគ្នាវិញ។

យ៉ាងណាមិញ គេជឿថា អ្នកនាង ពេជ្រ សោភា មិនមែនបង្ហោះជូនពរ ព្រោះតែចង់ត្រលបយត្រូវរ៉ូវជាមួយអតីតគូស្នេហ៍វិញនោះទេ តែអាចក្នុងន័យមិត្តភាព និង ក្នុងន័យជាអ្នកសិល្បៈរួមអាជីពច្រើនជាង។ អ្នកគាំទ្រច្រើនណាស់ ចង់ឃើញតារាទាំងពីរត្រលប់ត្រូវរ៉ូវគ្នាវិញ តែអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ធ្លាប់បានប្រកាសជំហរថាមានភាគថយតិច។

LEAVE A REPLY

Please enter your comment!
Please enter your name here