ខ្លោចចិត្តដោយសារគ្រោះថ្នាក់ចរាចរណ៍ តារាចម្រៀង នូ សុវណ្ណដាណេ សម្រេចកាត់ម្រាមដៃមួយ

0
- Advertisement Banner -

តារាចម្រៀងនូ សុវណ្ណដាណេ ហាក់ស្លុតចិត្ត ទ្រហោយំមិនតិចទេ នៅពេលដែលខ្លួនបែរ ជាត្រូវក្រុមគ្រូពេទ្យ សម្រេចកាត់ម្រាមដៃមួយចេញ ដើម្បីការពារ រីករាលដាល។ លោកស្ទើរ តែទទួលយកមិនបាន ដោយសារតែខ្លួន មានកាយសម្បទាល្អតែ បែរជួបអកុសលបែបនេះ តើអ្នកណាណាទទួលយកបាន។

នូ សុវណ្ណដាណេ ក្រោយផុតពីគ្រោះថ្នាក់ចរាចរណ៍ បានបង្ហោះសារ នូវសភាពស្មានមិនដល់ថា «មួយជីវិតនេះដៃរបស់ខ្ញុំ មិនដែលបានធ្វើអាក្រក់ទៅលើនរណាម្នាក់នោះទេ ដៃរបស់ខ្ញុំកាន់តែក្បាលម៉ៃក្រូទេ ហេតុអីបានជារឿងនេះធ្លាក់មកលើដៃរបស់ខ្ញុំ ខ្ញុំធ្លាប់ធ្វើខុសចំពោះអ្នកណាទៅ»។ បណ្តាអ្នកគាំទ្រ និងហ្វេនៗ ដូចជាមិត្តភក្តិ ជាច្រើន ដឹងហេតុការណ៍នេះ ម្នាក់ៗ អាណិតលោក ស្ទើរគ្រប់គ្នា ហើយផ្តាំអោយលោក តាំងស្មារតី កុំតក់ស្លុតហើយ ខំព្យាបាលជំងឺ មានជីវិតមានសង្ឃឹម ដើរទៅមុខរកភាពជោគជ័យបន្តទៀត។

នូ សុវណ្ណដាណេ បានជួបអកុសលគ្រោះថ្នាក់ចរាចរណ៍ ពេលជិះម៉ូតូ ចេញពីច្រៀងយប់ឡើង ពីហាងមួយ។ លោកបានគ្រាំខ្លួនជាច្រើនកន្លែង ហើយអស់ម្រាមដៃមួយទាំងសោកស្តាយបំផុត។ ដាណេ ជាបេក្ខភាពធ្លាប់ប្រឡង កម្មវិធីX factor Cambodia ហើយ បានបង្ហាញមុខតាម កញ្ចក់ទូរទស្សន៍ល្បីៗ ដូចជាហង្សមាស បាយ័ន ភីអិនអិន ម៉ាយធីវី។ លោកពុះពារជាមួយចម្រៀងណាស់ ដើម្បីដណ្តើមយកភាពល្បីល្បាញ និងលេចធ្លោ។

LEAVE A REPLY

Please enter your comment!
Please enter your name here