ឱក សុគន្ឋកញ្ញា និង សុខ ស្រីនាង ប៉ះគ្នាលើកដំបូងលេងឈុតស្នេហាស្រឡាញ់ភេទដូចគ្នា

0

នៅលើបណ្តាញសង្គម និងអ្នកលេង តីកតុក បានធ្វើអោយ មានការភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារគេស្រាប់តែឃើញ តារាចម្រៀងលំដាប់២ ដួងរួមមាន ឱក សុគន្ឋកញ្ញា និង សុខ ស្រីនាង បានរួមសហការសម្តែងជាមួយគ្នា ក្នុងបទមួយស្តែងអោយ ឃើញការ លួចស្រឡាញ់គ្នា។ ឈុតខ្លះៗ ធ្វើអោយ អ្នកមើលហើយ សុទ្ឋតែលើកឡើងថា សមគ្នា ដូចមែនទែនតែម្តង។

អ្វីដែលគូរឲ្យកត់សម្គាល់នោះអំឡុងពេលដែលស្រីនាង កំពុងតែបិទបាំងសង្សារថ្មីស្រាប់តែហង្សមាស បានរុញឲ្យនាងទៅលេងឈុតស្នេហាជាមួយស្រីភេទដូចគ្នានោះគឺជាមួយប្អូនថ្លៃថៅកែហង្សមាសឱក សុគន្ធកញ្ញា ទៅវិញ។តាមព័តមានបានឲ្យដឹងថាទាំងស្រីនាង និងសុគន្ធកញ្ញា ពួកគេប៉ៈរោមច្រូងរៀងៗខ្លួនក្នុងបទ”ស្នេហាខ្ញុំផ្លូវ២”ដែលបង្ហាញ ឲ្យឃើញពីការបង្កាត់ភ្លើងស្នេហ៍របស់ស្រីនាង ជាមួយតារាកូន១ជាប្អូនថ្លៃថៅកែហង្សមាស។ តាមរយៈការប្ដូរស្ទីលសម្ដែងទាំងស្រុងរបស់សុខ ស្រីនាង នៅពេលនេះប្រាកដជាធ្វើឲ្យនាងអាចកែប្រែមុខមាត់ថ្មី នៅ ហង្ស មាស បានខ្លះៗជាមិនខានបើទោះ ជាមិនមែនទាំងស្រុងក្ដី ពិសេសគឺអ្នកស្រលាញ់ភេទដូចគ្នានឹងតាមដាន បទចម្រៀង ជាខ្សែ រឿងនោះថាតើពួកគេលេងសមដូចកែវ ឡាវីញ និងយ៉ា សុផាន់ម៉ៃ ឬអត់?

ឱក សុគន្ធកញ្ញា ត្រូវបានស្វាមីនាងលោកអ៊ឹង សុខលី បើកចិត្តយ៉ាងទូលាយតាមរយៈ ការចាប់ដៃគូចាស់ជាមួយលោក ឆន សុវណ្ណារាជ ទាំងការច្រៀងសម្ដែងMV និងតាមបណ្ដាឆាក ទាំងឡាយដែលអាចបង្ហាញថាតារាកូន១រូបនេះ មានភាពស៊ី ចង្វាក់និងស្និតស្នាលបុរស រោមទ្រួងច្រើនរូបនេះជាងលោកខេម ប៊ុនថៃ ។  ឱក សុគន្ធកញ្ញា បានក្លាយទៅជាតារាមានអំណាចជាងគេនៅហង្ស មាស ពោល គឺ ប្រៀ ប បានថៅកែផលិតធំនេះតែម្ដង ហើយ នាងឡើង ច្រៀងសម្ដែងតែប៉ុស្ដិ៍ទូរទស្សន៍របស់បងថ្លៃ ជាងប៉ុស្ដិ៍ផ្សេង។យ៉ាងណាថ្មីៗនេះមានការចាប់ អារម្មណ៍ផងដែរនៅ ពេល ដែលសុគន្ធកញ្ញា បានចេញទៅជួយឃោសនាផលិតផលឲ្យអ្នករកស៊ីOnline ម្នាក់ជាមួយមាស សុខសោភា និង សុគន្ធ និសា។

LEAVE A REPLY

Please enter your comment!
Please enter your name here