ប៉ោ វីរៈយុទ្ធ នៅតែបន្តការព្រមាន

0

មួយរយៈពេលមកហើយដែលតារាសម្ដែងលោក ប៉ោ វីរៈយុទ្ធ នៅតែបន្តបង្ហាញនូវអារម្មណ៍ម៉ួហ្ម៎ងជុំវិញការក្លែងបន្លំរូបថតរបស់លោកនៅលើបណ្ដាញសង្គម។ លោកក៏នៅតែបន្តការព្រមានចំពោះជនអានាមិកដែលនៅពីក្រោយ account ទាំងនោះប្រសិនបើមិនព្រមបញ្ឈប់សកម្មភាពឆរបោកណាមួយទេ។ លោក ប៉ោ វីរៈយុទ្ធបានលើកឡើងថា មកទល់ពេលនេះលោកនៅតែបន្តរកឃើញនូវ Account ក្លែងបន្លំដែលប្រើឈ្មោះប្លែកៗហើយយករូបភាពរបស់លោកទៅប្រើការ។ ខណៈដែល account ទាំងនោះត្រូវបានលោករកឃើញថា បានប្រើប្រាស់សកម្មភាពបង្ហោះ និងចែកចាយព័ត៌មាន ដោយមានខ្លះធ្វើឱ្យប៉ះពាល់ដល់សង្គម។

លោកមិនទាន់រកឃើញថា account មួយក្នុងចំណោម account ក្លែងក្លាយទាំងនោះ បានប្រើរូបរបស់លោកទៅឆាតឆបោកបុគ្គណាមួយជាប្រាក់កាសនោះទេ តែលោកអះអាងថាប្រសិនបើមានអ្នកចាញ់បោក account ខុសពី account ពិតរបស់លោកនេះ នោះលោកនឹងមិនទទួលស្គាល់ឡើយ។ លោកថាខ្លួនមានតែ account ផ្លូវការតែមួយប៉ុណ្ណោះគឺ « Por Vireakyuth » ហើយចំពោះ account ផ្សេងៗដែលប្រើរូបថតរបស់លោកគឺមិនមែនជា account របស់ខ្លួនឡើយ។

លោកចាត់ទុកថាជនអនាមិក មានបំណងប្រើប្រាស់រូបរបស់លោកក្នុងផ្លូវអវិជ្ជមាន បើទោះបីជាក្នុងពេលនេះលោកមិនទាន់បានរកឃើញជាក់លាក់ណាមួយព្រោះ បើប្រើប្រាស់ក្នុងបំណងល្អ មិនមែនយករូបរបស់លោកទៅដាក់ Profile account នោះឡើយ។ លោកក៏ទទូចឱ្យសារធារណៈជនដែលធ្លាប់រងគ្រោះជាមួយនឹង account ទាំងអស់នេះ ឬគ្រាន់តែមានទំនាក់ទំនងលេងនៅឡើយប្រុងប្រយ័ត្ន និងជូនដំណឹងមកកាន់លោកដើម្បីឱ្យលកចាត់វិធានការផ្លូវច្បាប់ ក្រោយពីរកឃើញករណីឆបោកពិតប្រាកដណាមួយនោះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here