ដាញ់ ម៉ូនីកា នឹករលឹកស្រុកខ្មែរ

0

ពិតណាស់ ដាញ់ ម៉ូនីកា មានឈ្មោះល្បីល្បាញ នាពេលនេះ ក៍បានមកដោយសារ ការតស៊ូជាមួយវិស័យសិល្បៈ តាំងពីនៅវ័យក្មេង ទំរាំបានល្បីល្បាញ។ មកទល់បច្ចុប្បន្ន អ្នកនាង បានរស់នៅប្រើវាសនា នៅដីកោះប្រទេស អូស្ត្រាលី ទីផ្ទះខាងប្តី។ អ្នកនាង ជាមេគ្រួសារហើយ មើលថែទាំកូន និងប្តីចាត់ចែងកិច្ចការខ្លះក្នុងផ្ទះសម្បែង។

ដាញ់ ម៉ូនីកា ដែលកំពុងរស់នៅប្រទេសអូស្រា្ដលី ជាមួយស្វាមី លោក ប៊ុន ថែល រយៈពេលជិត ១២ឆ្នាំទៅហើយនោះកន្លងមកនាងនៅតែផ្ទះនិងមើលថែរកូនៗ មិន បន្ដ ការច្រៀងសម្ដែងដូចតារាស្រីមួយចំនួន ដែលយក ប្ដីនៅបរទេសនោះ ទេ។ប៉ុន្ដែថ្មីៗនេះគេ ឃើញអ្នកនាងម៉ូនីកា បានចេញរកស៊ីវាយលុយទីផ្សារលក់គ្រឿងCosmetics តាមOnline ហើយ រូបសម្រសប់នាងនៅតែមិនប្រែប្រួលទៅតាមវ័យខ្លាំងនោះទេ បើទោះជាពេលនេះ នាង មានកូន២នាក់ទៅហើយក្ដី។គេចាំបានថាមុនផ្ទុះកូវីដអ្នកនាងម៉ូនីកា បានចុះឡើងមកស្រុក កំណើតជាញឹកញាប់ ហើយនាងក៍ ឆ្លៀតឡើង តាមបណ្ដារ ប៉ុស្ដិ៍ ទូរទស្សន៍ទៀតផង បើទោះ ជា នាង មិនដែល ថតសម្ដែងភាពយន្ដឡើងវិញដូចអ្នកនាងអម្ពរ ទេវី និងសារ៉ាយ សក្ខណា ជា ដើម ក្ដី។

ដាញ់ ម៉ូនីកា បានធ្លាប់និយាយ ទៅកាន់ហ្វេនៗថា ប្រសិនបើពេលវេលា មានអំណោយផល និងបរិយាកាសកូវីដអូមីក្រុង ចប់ទៅស្បើយ ពីប្រទេសអូស្ត្រាលី នាងនឹងទៅលេងស្រុកកំណើតជាថ្មី។ នាងមានការនឹករលឹក ដីកំណើតដែលដក់ជាប់ដោយ អនុស្សាវរីយ៍ណាស់ មិនអាចចោលបាន។ សូម្បីតែប្តីនាងក៍ចង់មកដែរបន់អោយតែចប់មេរោគនោះទេ។ ដូចនេះរង់ចាំតាមដានស្ថានការសិនបើល្អ នាងនិងរៀបគម្រោងមក សារជាថ្មីមើលស្រុកទេសយើងកំពុងរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ។

LEAVE A REPLY

Please enter your comment!
Please enter your name here