ឱក សុគន្ធកញ្ញា ចាយសម្រស់មិនធម្មតាក្រោយក្លាយជាអ្នកម្ដាយសម័យថ្មី

0

គ្រាន់តែហក់ចូលមក ដល់ឆ្នាំថ្មីមក តារាចម្រៀង កំពូល មានស្ទាយអត់ចាញ់​បវរកញ្ញា​ទេ​ mommy កញ្ញា។ តារាលំដាប់រូបនេះ មិនត្រឹមតែឆ្នើមខាងច្រៀងនោះទេ រីឯសញ្ញាបង្ហាញតិចនិចបែប សិល្បៈផ្សេងៗ ក៍ឃើញថា មិនអោយចាញ់គេឡើយ។ មួយStyle ៗ ដែលរំលេចចេញ មកឃើញថាពិតជាប្លែកណាស់។ បើមើលលើផ្នែកសម្រស់វិញ កូន១មែនតែរក្សាបានរូបឆោមផូរផង់ ល្អដដែល។

អ្នកនាងឱក សុគន្ឋកញ្ញា ជាតារាលំដាប់លេខរៀងទី១ ប្រចាំផលិតកម្មហង្សមាស ដោយរមែងលេចចេញនូវ ស្ទីលប្លែកៗ ក្នុងសិល្បៈ ហើយមានការគាំទ្រខ្លាំង។ នាងឈរលំដាប់កំពូល ហើយជឿថាសមត្ថភាពដែល កញ្ញាមាននេះ អាចទប់ជាប់នូវប្រជាប្រិយភាពដែលមានបាន យូរតទៅទៀតឬយ៉ាងណា។

ទោះជាតារាចម្រៀងដ៍មានឥទ្ធិពលជាងគេនៅហង្សមាសក្ដី ប៉ុន្ដែនាង​មិនប្រាកដថានឹងរក្សារតំណែងជាអ្នក ចម្រៀងស្រីជូរមុខនៅផលិតកម្មរបស់បងថ្លៃនាងតទៅទៀតបានឡើយ ព្រោះថាមិនទាន់មានបទផ្ទុះជាច្រើនខែមក​ហើយ។ប៉ុន្ដែកន្លង​មកអ្នកជំនាញ​សិល្បៈលោកគួច ខេវិន និងមិញ សុធីវណ្ណ ធ្លាប់និយាយស្របគ្នាថាដាច់ខាតហង្សមាស​នឹង​មិនប ណ្ដោយឲ្យ​សុគន្ធ​កញ្ញា ធ្លាក់ចុះនោះទេ។តែ​នៅឆ្នាំ២០២១នេះគេកត់សម្គាល់ថា​មិន​មែន​សុគន្ធកញ្ញា ម្នាក់ទេដែលចុះខ្សោយ សន្ទុះព្រោះតារាកូន១មួយចំនួនទៀតដូចជាសួស វីសា,​ពេជ្រ សូលីកា និងតារាសម្ដែងឌុច លីដា និងនៅ សុនិតា ជាដើម ក្រោយ ពីមានប្ដីនិងកូន​មក​ពួក​គេស្ងាត់​ដូច​គ្នាទាំងអស់។

យ៉ាងណាសុគន្ធកញ្ញា នៅមានសង្ឃឹមអាចស្ដារមុខមាត់ឡើងវិញ​បាន​ប្រសិន បើ​នាង​ចាប់ដៃជាមួយលោកខេមរៈ សិរីមន្ដ ថត ភាពយន្ដថ្មីដំបូងបំផុតឲ្យហង្ស​មាសនោះ​ច្បាស់​ជាទស្សនិក ជនងាកមកចាប់ អារម្មណ៍នាងម្ដង​ទៀតជាមិនខាន។​អ្វីដែលធ្វើ​ឲ្យសុគន្ធកញ្ញា មិន​សូវបារម្ភថានាងមិនអាចស្ដារកេរ្ដិ៍ឈ្មោះ​ឡើងខ្លាំងដូចមុន វិញបាននោះ​ព្រោះស្វាមីរបស់នាងលោកអ៊ឹង សុខលី បានត្រៀមឲ្យនាងចេញមុខកម្មវិធីប្រលងចម្រៀង​ធំៗដល់ទៅ៤ផ្សេង គ្នានៅរដូវកាល​ថ្មីក្នុងឋានៈជាគណៈកម្មារការ និងគ្រូបង្វឹកនោះគឺThe Voice Cambodia ,The Voice Kids Cambodia ,Cambo dian Idol និងX Factor Cambodia ។នៅ​ពេល​​សុគន្ធកញ្ញា លេចមុខ​តាម​កម្មវិធីខាងលើនេះវិញគេជឿរថាទោះ​ជានាងលែងមាន​បទ​ផ្ទុះ​ក៍អាច​ទប់លំ​នឹងបាន​ដែរព្រោះថា ពេលនេះដៃគូចម្រៀង​ដែលជាគូប្រជែងដ៍ស្វតិស្វាញ​បំផុត​របស់នាងរយៈ ពេលជាង ១០ឆ្នាំមកនេះគឺមាស សុខសោភា ក៍ គ្មានបទផ្ទុះដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here