ផលិតករល្បីឈ្មោះលោក គង់ វិសាល រឹតចំណងស្នេហ៍ជាមួយនឹងភរិយាបាន 10ឆ្នាំបាត់

0

ក្នុងចំណោមគូរស្នេហ៍ផលិតករ ឬ គូស្នេហាតារាសិល្បៈ ចំណងស្នេហ៍របស់ផលិតករ លោក គង់ វិសាល និង ភរិយា ក៏ពោរពេញដោយភាពផ្អែមល្ហែម និង មានសុភមង្គលខ្លាំងណាស់ដែរ។ លោក និង ភរិយា ក្រៅពីបង្កើតបានបុត្រាបុត្រី២នាក់ទុកជាចំណងដៃ ក្នុងស្ថានភាពរស់នៅលូយឆាយ យ៉ាងមានក្ដីសុខហើយ ក៏មិនធ្លាប់មានរឿងអាស្រូវក្នុងរយៈពេល១០ឆ្នាំនេះផងដែរ។ គិតត្រឹមថ្ងៃទី១៧ មករា នេះ លោក និង ភរិយា រៀបការបានរយៈពេល១ទសវត្ស៍ហើយ ខណៈនៅក្នុងថ្ងៃគម្រប់១០ឆ្នាំ លោកក៏បានបង្ហោះសារយ៉ាងចាក់ដោត បង្ហាញពីភាពរឹងមាំនៃចំណងស្នេហ៍ បើទោះជាមានកូនចៅឡើងចង់កំលោះក្រមុំអស់ទៅហើយា។

លោកបានសរសេរគួរអោយចាប់អារម្មណ៍ថា”Happy 10 years wedding anniversary​ ❤️17 January 2012 👉🏻17 January 2022 👉🏻សុភមង្គលគ្រួសារមិនអាស្រ័យលើភាពមានទ្រព្យសម្បត្តិ​ ហូរហៀរ​ ទេីបបានហៅថា​ ជោគជ័យ​ និង​ គ្រួសារ​មានសុភមង្គលនោះឡេីយ​… យើងទាំងពីរនាក់កាន់ដៃគ្នាកន្លងមក១០ឆ្នាំមកនេះ ក្តីសុខ​ ក្តីស្រឡាញ់​ សុភមង្គល​ គឺកេីតឡេីង​ពី​ ការផ្តល់ពេលវេលាល្អ​ៗ​ មនោសញ្ចេតនា​ កក់ក្តៅ​ រវាង​ ប្តីប្រពន្ធ​ មនោសញ្ចេតនា​ ក្តីស្រឡាញ់​រវាង​ឪពុក​ម្តាយ​ចំពោះ​កូនៗ​ ជាពិសេស​ ពេលវេលា​នៅក្បែរ​មេីលថែរ​គ្នា​ ដោយប្រេី​មនោសញ្ចេតនា​ចេញពីបេះដូង​ពិតប្រាកដ​ .. ទោះ​បីជីវិតយេីងមិនអស្ចារ្យ​ តែយេីងរស់នៅ​ពោរពេញ​ក្តីសង្ឃឹម​ ភាពជឿជាក់​ និង​ ពោរពេញ​ទៅដោយ​មោទនភាព​ ជានិច្ច​❤️😍🙏🏻💐🥰💕

🙏🏻 សូមអោយ​គ្រប់​យ៉ាង​ ១០​ ឆ្នាំ​តៗទៅមុខទៀត​អោយ​ល្អ​គាប់ប្រសេីរ​ជាង​១០​មុន​ជានិច្ច​ 🙏🏻❤️😍🥰 #សុភមង្គលក្តីស្រឡាញ់សម្រាប់គ្រួសារនិងមានពេលវេលាល្អនៅក្បែរគ្នាជារឿងសំខាន់ណាស់”។

សាររបស់លោកមិនត្រឹមតែមានអ្នកជូនពរក្នុងរង្វង់អ្នកសិល្បៈប៉ុណ្ណោះទេ តែក៏មានអ្នកខាងក្រៅសិល្បៈចែកចាយ និង សរសើរពីសុភមង្គលរបស់លោកផងដែរ។ ការបង្ហាញពីភាពរឹងមាំនៃចំណងអាពាហ៍ពិពាហ៍នេះ កាន់តែធ្វើអោយផលិតករល្បីឈ្មោះរបស់ទូរទស្សន៍បាយ័នរូបនេះ ទទួលបានការគោរពទ្វេរដង ស្របពេលដែលលោកក៏ត្រូវគេដឹងថា បានតស៊ូតាំងពីជាអ្នកចម្រៀងក្នុងសិល្បៈ រហូតក្លាយជាជំនួយការផលិតកម្មវិធី និង ចុងក្រោយបានក្លាយជាអ្នកដឹកនាំកម្មវិធីធំៗរបស់បាយ័ន ដែលមានអ្នកសិល្បៈគោរពស្រលាញ់ស្រាប់ និង មិនដែលលេចឮរឿងអាស្រូវជាមួយអ្នកសិល្បៈជាកូនចៅ ចាប់តាំងពីបានឡើងតំណែង និង កាន់កម្មវិធីធំៗរបស់បាយ័ន។

LEAVE A REPLY

Please enter your comment!
Please enter your name here