សារ៉ាយ សក្ខណា ខំហោះពីឆ្ងាយមកបំពេញរឿងមួយ

0
- Advertisement Banner -

ពេលវាលានេះ ជាពេលវេលា ប្រកបដោយ សិរីសួស្តី ជ័យមង្គល សម្រាប់ ក្រុមគ្រួសារ តារាសម្តែង សារ៉ាយ សក្ខណា ទាំងមូល ព្រោះពេលនេះ បានឃើញកូនពៅ មានអនាគត ហើយក្លាយជាមេគ្រួសារ ដែលត្រូវតស៊ូ ក្នុងជីវិតបន្តទៀតដើម្បីអនាគត។ សក្ខណា និងប្តីខំហោះមកពីឆ្ងាយ ហើយក៍ដើម្បីរឿងមួយនេះ ដែលនាងចង់ឃើញបំផុត។ សារ៉ាយ សក្ខិណា បាននាំស្វាមីនិងកូនប្រុសស្រីទាំងពីរមកស្រុកខ្មែរលើកនេះ ជាង២ខែ ហើយដើម្បីចូលរួម មង្គល ការប្អូនប្រុសពៅរបស់នាងលោកសារ៉ាយ ដានីត នៅថ្ងៃទី១៦ខែ មក រា ឆ្នាំ ២០២២ នៅហាងសេវេនប្រាយទួលគោក ។យ៉ាងណាក្រោយមង្គលការប្អូន រួចភ្លាមៗ សក្ខិ ណា មិនទាន់វិលត្រឡប់ទៅអាមេរិកភ្លាមៗនោះទេគឺរងចាំ រហូតដល់ខែ៤ទើប នាងនាំប្ដីនិង កូន ទៅរស់នៅអាមេរិកវិញ។

មកដល់ដីខ្មែរ លើកនេះ សារ៉ាយ សក្ខណា មិនខាតឡើយនាង ប្រមូលយកការងារច្រើនណាស់ ដូចជាក្រសោបការថតសំអាងការ ថតស្បតខ្លះ និងចូលរួមកម្មវិធីផ្សេងតាមទូរទស្សន៍។ បើនិយាយពីសម្រស់វិញ នាងនៅតែទទួលបានភាពស្រស់ស្អាត ដូចមុនដដែល ទោះមានកូន២នាក់ក៍ដោយ។ មានទេពកោសល្យនេះហើយ ទើបសក្ខណានៅតែមានអ្នកចូលចិត្ត មិនចង់អោយលាឈប់ពីទីលានសិល្បៈសោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here