ហ្វេនៗច្រឡំមិនស្ទើរបុរសសង្ហារដៃគូ ហុិន ច័ន្ទនិរត្ន័ ពេលនេះភ្ជាប់ពាក្យបាត់

0

មានការផ្តោតលើការចាប់អារម្មណ៍ តែម្តងដោយសារគេឃើញលោកចេនតារាចម្រៀង Original song បានភ្ជាប់ពាក្យ ។ លោកចេន ធ្លាប់ត្រូវបានគេ ច្រឡំព្រោះ ស្និតស្នាលជាមួយ ហុិន ច័ន្ទនិរត្ន័ ធ្វើអោយគេ ស្មានថាជាគូស្នេហ៍ ជាមួយគ្នា។ ពេលនេះ បានប្រែប្រួលបាត់ទៅហើយ ដោយ ចេនទៅយកនារីក្នុងដូងម្នាក់ជាគូជីវិតពិត។

មហាជនបានដឹងថា លោកចេន ដែលធ្លាប់តែ បង្ហាញភាពស្និតស្នេហ៍ជាមួយនាងនោះបានភ្ជាប់ពាក្យជាមួយស្រីស្រស់ម្នាក់ឈ្មោះវ៉ាន់ លក្ខិណា កាលពីថ្ងៃទី៧ខែមករា ឆ្នាំ ២០២២ ដែលពិធីនោះមានទាំងការចូលរួមពីលោកឃុំ ប៉ុណ្ណាដែត និងអ្នកនាងយក់ ថិតរដ្ឋា ផងដែរ។លោកចេន ប្រកាស សារថា”ស្នាមញញឹមពិតប្រាកដ ដែលនាងផ្ដល់ឲ្យខ្ញុំ07 2022 engaged”។
ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញភាពល្អូកល្អិនជាមួយលោកចេន ដូចជាគូសង្សារ ដោយ អ្នកទាំង២ជិះទូកលំហែ កាយ៉ា ជាមួយគ្នានៅតំបន់ ទេសចរណ៍មួយចំនួនកាលពីដើម ខែ មេសាឆ្នាំ២០២១ ហើយតារា១គូនេះថែមទាំងបញ្ចេញសារ ភាសារ ស្នេហាជាចំហនៅលើ បណ្ដាញសង្គមទៀតផង។ បន្ទាប់មក និរត្ន័ស្រាប់តែ ងាកទៅភ្ជាប់ភាពស្និតស្នាល ជាមួយ សេង មង្គល ពិធីករ និង តារាសម្តែង ដោយប្រកាសថា ជាអ្នកជិតដិតគ្នា គួរអោយយល់ចិត្ត។ សេង មង្គលថែមទាំងសរសើរ និរត្ន័ថា ជានារីល្អម្នាក់ដែលចេះតស៊ូក្នុងជីវិត។ គូស្នេហ៍របស់ពួកគេ ហាក់កើតឡើងច្របូកច្របល់គួរ អោយស្រឡាំងកាំងដូចលេងល្ខោនតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here