តារាចម្រៀង ម៉ង់ ច័ន្ទកញ្ញា បានសម្រេចចិត្តបិទ បេះដូងរួចហើយ ដោយសារនាងបានជ្រើសរើស យកបុរសម្នាក់ជាម្ចាស់បេះដូង ក្រោយពេលនាង ពិនិត្យទៅ មានបុគ្គលិកលក្ខណៈល្អ។ តារារូបនេះ នៅមិនទាន់សម្រេចរកពាលា ជ័យអោយបានទាន់ពេលវេលានោះទេ ព្រោះចង់ពន្យាពេលបន្តិចទុកពេលរកលុយទុកដាក់ ស្រណុកក្រោយក្លាយជាប្តីប្រពន្ឋ ស្របច្បាប់។
ម៉ង់ ច័ន្ទកញ្ញា បានបណ្តើរ ម្ចាស់ចិត្តដើរ កម្សាន្តតាមខេត្ត ដោយបង្ហោះនូវ រូបថតមួយចំនួន ដោយមើលទៅនាងកំពុង មានសេចក្តីសុខព្រោះ បានអ្នកយល់ចិត្តពិតប្រាកដ មកនៅក្បែរកាយ ជាទីប្រឹក្សាបេះដូងមួយជីវិត។ នាងមិនអាចមើលរំលង នូវពិធីមង្គលការ របស់ខ្មែរបាននោះទេ។ ការពន្យាពេលលើកនេះ ដោយសារតែនាង ចង់ស្រវ៉ា ចាប់ការងារ អោយបានច្រើនសិន ពីសិល្បៈ។ម្យ៉ាងទៀត គូដណ្តឹងនាង ក៍មិនបង្ខំ មានតែប្រឹងប្រែងស្មើដៃគ្នា អោយច្រើនជាងនេះដើម្បីសន្សំ លុយកាក់រួមគ្នា ទុករកសុី។
ក្រៅពីច្រៀងតាម បណ្តាស្ថានីយ៍ទូរទស្សន៍នានា កញ្ញា ក៍បន្ថែមរបរមួយទៀត ជាអ្នកបញ្ចូលសំឡេងកុន ។នាងស្រឡាញ់ខាងផ្នែកបញ្ចូលសំឡេង ដោយខំហាត់រៀនពីរៀមច្បង ជាប្រចាំហូរហែរ ដើម្បីមានគន្លឹះថ្មីៗ ក្នុងការលើកដាក់និយាយ។ នាងមិនអាចបោះបង់សិល្បៈ បានឡើយព្រោះជាការតស៊ូ ព្យាយាមតាំងពីដើមមក។ ក្រោយរៀបការ អាចនឹងបើករបរមួយ ល្មមដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ទើបចេះតែប្រឹងប្រែងទាន់ឱកាសមកដល់។


