យុគ ចិន្តា បង្ហាញស្នាមញញឹមជូនពរខ្លួនឯងឆ្នាំថ្មីមកដល់

0

មកទល់ពេលនេះ អ្នកនាង យុគ ចិន្តា បានរំសាយ នូវអារម្មណ៍ ខ្លះៗក្នុងការនឹករលឹកម្តាយ។ អ្នកនាង ហាក់មានស្នាមញញឹមមកវិញ ម្តងបន្តិចៗ បើទោះជាស្នាមញញឹមនោះ មានសភាពស្មុគចិត្តខ្លះៗ ក៍ពិតមែន។ អ្នកនាង បានបង្ហោះនូវរូបភាព មួយចំនួន ដែលឃើញមានភាពរីករាយ ប៉ុន្តែហាក់នៅមិនទាន់លះល្អ ក្នុងការបំបាត់ អារម្មណ៍នឹកម្តាយ។

អ្នកនាងយុគ ចិន្តា បានវិលមកកាន់ការងារ សិល្បៈឡើងវិញ បន្ទាប់ពីស្មុគចិត្ត។ ការងារនៅ សុីធីអិន ត្រូវបានអ្នកនាង ក្តោបតំណែងជាថ្មី ព្រោះជាអាជីពដែលស្រឡាញ់ មិនអាចចោលបាន។ ពេលនេះហើយដែល ធ្វើអោយស្ងប់ចិត្តខ្លះ ព្រោះ ដំណាក់កាលមួយនេះ ខំតាំងជំហរ ដើម្បីកូនស្រីតែមួយគត់ ជាកម្លាំងចិត្តមិនអាចខ្វះបាន។ ពេលវេលាច្រើនខែ ការជួបទុក្ខ បានបង្កអោយអ្នកនាងសោកស្តាយ ស្ទើរតែមិនអាចទប់ជំហរបាន។

យ៉ាងណាមិញ ឆ្នាំថ្មីមកដល់ គេក៍សង្ឃឹមថា តារាមិនចេះរុះរោយរូបនេះ ក៍អាចមានផលសញ្ញា ល្អឡើងវិញនៅក្នុងជីវិត ។ មហាជន ពិតជាចង់ឃើញ អ្នកនាងចិន្តា រឹងមាំបន្តទៀតព្រោះ អ្នកនាងជាស្ត្រីម្នាក់ពូកែឆ្លាតតាំងពីដើមរៀងមក។ ដូចនេះឧបសគ្គ មានទាំងប៉ុន្មានមិនអាចរារាំង អ្នកនាងអោយចុះចាញ់ឡើយ។ មានរូបមានទុក្ខដែលជាច្បាប់ធម្មជាតិមិនអាចប្រកែកបាន មានតែការសាងបុណ្យកុសលនោះទេ ដែលអាចស្ងប់ចិត្តបាន។