ស្ងាត់ការងារសិល្បៈ តារាម៉ូដែល សិទ្ធី សក្ក័ សម្ងំគ្រប់គ្រងអាជីវកម្ម

0

ចូលប្រឡូកសិល្បៈតែមួយរយៈ តារាសម្ដែង និង ជាតារាម៉ូដែល លោក សិទ្ធី សក្ក័ ដែលមានឈ្មោះពិតថា អោក បញ្ញាសក្ក័ ត្រូវគេមើលឃើញថាកាន់តែយីអ៊ុន។ លោកត្រូវគេដឹងថា កំពុងសម្ងំមើលខុសត្រូវហាងភេសជ្ជៈមួយកន្លែង នៅផ្លូវ៦០ម៉ែត្រ ដោយហាងដែលលោកគ្រប់គ្រង គឺចំណាយដើមទុនរហូតដល់ខ្ទង់សែនដុល្លារ។

តារាម៉ូដែល លោក សិទ្ធី សក្ក័ បានលើកឡើងថា លោកមិនបានលាឈប់ពីសិល្បៈនោះទេ ប៉ុន្តែដោយសារតែរវល់មើលខុសត្រូវហាងដែលទើបទទួលបានតំណែង ទើបលោកមិនសូវទទួល ដើម្បីផ្ដោតលើការពង្រឹងមុខជំនួញអោយដើរល្អសិន។ ហាងភេជ្ជៈដែលលោកកំពុងរួមចំណែកទទួលខុសត្រូវនេះ គឺមានយីហោថា Ancha With Taiwan Milk Tea ហើយជាហាងរបស់សាច់ញាតិជិតស្និទ្ធិម្នាក់ ហើយលោកគឺជាអ្នកគ្រប់គ្រង ដែលប្រៀបដូចជាម្ចាស់មួយរូបដែរ។ លោកថា អាជីវកម្មនេះ កំពុងរលូន ហើយលោកក៏សប្បាយចិត្តណាស់ដែរ ដែលបានគ្រប់គ្រងជំនួញមួយ ដែលកាន់តែធ្វើអោយលោកទទួលបានបទពិសោធន៍ថ្មី។ ហាងភេសជ្ជៈរបស់លោកក៏មានតារាសិល្បៈចេញចូលមិនដាច់ផងដែរ ដោយសារតែលោកគឺជាតារារះថ្មី ដែលមានទំនាក់ទំនងល្អជាមួយតារាល្បីៗ និង ដោយសារតែរសជាតិដ៏ឆ្ងុយឆ្ងាញ់របស់ប្រភេទភេសជ្ជៈ ដែលហាងលោកគ្រប់គ្រងត្រូវចិត្តអតិថិជន។ យ៉ាងណាមិញលោកថា ខ្លួននឹងឆ្លៀតទទួលសម្ដែង និង ដើរម៉ូដ ដើម្បីអោយហាងដែលខ្លួនគ្រប់គ្រងក៏ជោគជ័យ ហើយទីផ្សារសិល្បៈ នៅតែមានសន្ទុះព្រមគ្នា។ លោកថា ខ្លួនមានថ្ងៃនេះ ដោយសារការចង្អុលបង្ហាញ និង នាំផ្លូវអោយលោកចេះសម្ដែង ដោយតារាសម្ដែង និង ចម្រៀង លោក ឆឹម សក្កដា ដោយលោកបានទាំងចាត់ទុកថា លោក ឆឹម សក្កដា គឺជាគ្រូបង្ហាត់សិល្បៈ និង ជាអ្នកមានគុណរបស់ខ្លួន ក្នុងជំហានសិល្បៈដែលធ្វើអោយក្រុមផលិតករ មើលឃើញពីសមត្ថភាពមកទល់នឹងពេលនេះនោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here