កាលពីថ្ងៃទី២៧ ធ្នូ ២០២១ ប៉ុស្តិ៍លេខ៥ បានធ្វើពិធីជួបជុំតារាសម្ដែង,ពិធីករ និងអ្នកបង្ហាញម៉ូដ រួមទាំងផលិតករជាច្រើន យ៉ាងកក្រើកតែម្ដង នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ។ ក្រៅពីចាប់ឆ្នោតផ្តល់រង្វាន់យ៉ាងច្រើនដល់តារាសិល្បៈ និង ភ្ញៀវកិត្តិយស ពិធីនេះក៏មានវត្តបវរកញ្ញាជាច្រើនរូប រំលេចសម្រស់យ៉ាងទាក់ភ្នែកផងដែរ ខណៈដែលពិធីក៏បានធ្វើឡើងនៅមាត់អាងទឹកសណ្ឋាគារ និងទទួលអាហាប៊ុហ្វេ យ៉ាងរ៉ូមេនទឹក។
ព្រឹត្តិការណ៍ដ៍ពិសេសនោះក៍មានការអញ្ជើញចូលរួមពីសំណាក់លោកSupachai Verapuchong អគ្គនាយកប៉ុស្ដិ៍លេខ៥ រួមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកជាច្រើនទៀតផងដែរ។របញ្ជាក់ថាប៉ុយស្ដិ៍លេខ៥បានតំណើរការយៈពេល២៥ឆ្នាំមកហើយដែលស្ទើតែរៀងរាល់ឆ្នាំថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍នេះតែងតែធ្វើពិធីជប់លៀងមុនCountdown ដោយមានការចូលរួមពីសំណាក់អុ្នកសាព័តមាននិងតារាល្បីៗជាច្រើនដួង។
ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗ ក្នុងពិធីដែលទើបបញ្ចប់៖



















