ម្ចាស់បទ « តីវៃម៉ាលុយ » និង Rappers ក្នុងបទ « អ្នកចម្បាំង » ប៉ះគ្នាចាំមើលមានអ្វីភ្ញាក់ផ្អើល…!

0

ភ្នំពេញ៖ ផលិតកម្មរាមដែលត្រូវបានមហាជនស្គាល់ថាជាផលិតកម្មថ្មីស្រឡាងមួយ ដែលកំពុងពង្រឹងគុណភាពបទចម្រៀង និងវីដេអូរបស់ខ្លួន ក្នុងចក្ខុវិស័យ ដើម្បីនាំយកសិល្បៈខ្មែរទៅកាន់ពិភពលោក និងកំពុងក្តោបក្តាប់តារាចម្រៀងពីររូបសំខាន់ នោះគឺកញ្ញា មាស សុខសោភា និងលោក ដួង វីរៈសិទ្ធ ថ្មីៗនេះបានបង្ហាញនូវវត្តមានតារាថ្មីមួយរូបទៀត ដែលមហាជនបានដាក់រហ័សនាមឲ្យថា កញ្ញាតី វៃម៉ាលុយ ជាមួយបទចម្រៀងរ៉េបមួយបទ ដោយមានការចូលរួមពីសំណាក់តារារ៉េបពីររូបផ្សេងទៀតរបស់ផលិតកម្មដែលជាម្ចាស់បទ”អ្នកចម្បាំង”ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនដោយបញ្ចេញបានត្រឹមTeaser Video ប៉ុណ្ណោះ នោះគឺលោក Tom និង លោក Bally។

អាចនិយាយថានេះជាបទទី ១ របស់កញ្ញាតី វៃម៉ាលុយដែលបានផលិតជា MV និងបានសហការជាមួយ លោក Tom និង Bally ដោយផលិតកម្មរំពឹងទុកថានេះជា រសជាតិថ្មីមួយទៀតសម្រាប់អ្នកគាំទ្រ។ មិនមានការបញ្ជាក់ណាមួយច្បាស់ថា MV ដំបូងនេះ ត្រូវបានចំណាយទឹកប្រាក់ប៉ុន្មាន ប៉ុន្តែតាមរយៈការឆ្លើយតបរបស់តារាទំាងបី គឺបានបង្ហាញយ៉ាងច្បាស់ថា រាមពិតមិនធ្វើអោយទស្សនិកជនខកបំណងឡើយជាមួយរសជាតិថ្មីនៃបទចម្រៀង ជាមួយអត្ថន័យសំដៅលើការលើកទឹកចិត្តដល់យុវវ័យកុំឲ្យបោះបង់ និងបន្តទៅមុខដោយភាពជឿជាក់។
យ៉ាងណា តារាទាំងបីររូបនេះក៏បានបង្ហាញនូវអារម្មណ៍រំភើបដែលបានបង្ហាញស្នាដៃចម្រៀងដែលពួកគេនិពន្ធរួមគ្នា តាមរយៈផលិតកម្មរាម ហើយសង្ឃឹមទុកថាបទនេះនឹងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ជាពិសេសយុវវ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here