សុគន្ឋ និសា ឆ្ងាយតំណែងគណកម្មការ

0

បើមើលប្រវត្តិកាលពីប៉ុន្មានឆ្នាំមុន និសា បានក្តោបឱកាសក្លាយជា គ្រូបង្វឹកនិងជាគណៈកម្មាការដាក់ពិន្ទុ ក្នុងការប្រឡងចម្រៀង បានយ៉ាងលេចធ្លោ។ ប៉ុន្តែច្រើនឆ្នាំមកនេះ នាងហាក់មិនបានឆក់យកឱកាសនេះ បានជាថ្មី ក្នុងពេលខាងស្ថាប័ន កំពុងបំពេញការងារ បន្តបង្កើតកម្មវិធីល្អៗ នៃការប្រឡង។ ខ្លះនិយាយថា សុគន្ឋ និសា ថៅកែផ្អិបទុកសិន ចាំមានឱកាសជាថ្មីនោះ មិនខកបំណងឡើយ នឹងជួយនាងអោយពេញមុខវិញ។

និសា បានរៀបការជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិក​លោក​ចៅ សម្បត្តិ កាលពីថ្ងៃទី១ខែធ្នូ​ឆ្នាំ​២០១៧ តែក្រោយមានប្ដីជាង៣ឆ្នាំនេះនិសា មិន​ទាន់ពពោះកូនដំបូងឡើយ។ប៉ុន្ដែគេចាប់អារម្មណ៍ថាទោះជានិសា មានស្វាមី​ហើយមែន តែ​រូបសម្រស់នាង​នៅតែរក្សារបានផូផង់ដូចកាលនៅលីវ ហេតុនេះហើយទើបនិសា ត្រូវប៉ាន់​ស្ពតពាណិជ្ជ​កម្ម​ធំៗ​ជាបន្ដបន្ទាប់ បើទោះជាអាជីពចម្រៀងរបស់​នាងមិនសូវស្ទុះ​ឡើង​ដូចមុនក្ដី៕

 សុគន្ធ និសា ដែលបាត់បង់តំណែងជាCoach កម្មវិធីThe Voice Kids Cambodia រដូវ​កាលទី២ធ្លាក់ទៅលើសួស វីសា នោះត្រូវបានគររំពឹងថាថៅកែហង្សមាស​នឹងផ្ដល់តួនាទីធំ​ប្រហាក់ប្រហែលគ្នានេះនៅកម្មវិធីថ្មីណាមួយឡើងវិញ​ជាមិនខាន​ដើម្បីប៉ៈប៉ូវកិត្តិយសឬស្ដារការខូចចិត្តរបស់នាងមកវិញពីការបាត់បង់កៅអីមួយនេះ។យ៉ាងណាការរងចាំអ៊ុតមើល​ពីទស្សនិក​ជន​នោះមិនដូចការសន្និដ្ឋាននោះទេព្រោះថាកម្មវិធីប្រលងចម្រៀងBeat The Best ដែល​តំណើរការថ្មីៗនេះបែជាលេចមុខ​តា​រាវ័យក្មេងមួយចំនួន​ទៀតធ្វើជាគណៈកម្មារការទៅ​វិញ​ក្នុង​នោះពេជ្រ សោភា និងឆន សុវណ្ណរាជ ពិតជាសាកសម តែនីកូ និង​ផន ស្រីខួច  ហាក់ធ្វើឲ្យ​មាន​ការ​ជជែកគ្នាច្រើន។ដោយឡែកសុគន្ធ និសា មិនត្រូវបានអ្នកដឹកនាំកម្មវិធី​ជ្រើសឲ្យឡើង​អង្គុយកៅ​អីនោះទេ។

ប៉ុន្ដែទាំងអ្នកសិល្បៈរួមអាជីពនិងអ្នកជំនាញសិល្បៈបានយល់ស្របគ្នាថាតំណែងទាំង៣របស់លោកព្រាប សុវត្ថិ ដែល​នៅទំនេរនោះប្រាកដជាអាចថៅកែ​ស៊កបញ្ចូល​ឈ្មោះសុគន្ធ និសា ឲ្យរ៉ាប់រងជំនួសក្នុងកម្មវិធីណា​មួយជាក់ជាមិន​ខាន​ក្នុងចំណោមThe Voice Kids Cambodia, Cambodian Idol និងCambodian Idol Junior នោះ។ពួកគេ​បានលើក​ឡើងថា​សុគន្ធ និសា កាន់កម្មវិធីណា១ក៍បានក្នុងចំណោមកម្មវិធីខាង​លើនេះគឺសាកសម​សម្រាប់រូបនាង​ទាំងអស់ព្រោះនាងមាន​សម្ថ​ភាព​និងបទពិធោធន៍ក្នុងអាជីពចម្រៀង​រយៈ​ពេលជាង១០ឆ្នាំមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here