ឈួន ពន្លឺ ប្រកាសមិនខ្លាច ក្រោយការបង្ហោះផ្ទុះសង្គ្រាម

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីម្ចាស់ហាង ផឹកស៊ី សាន់ឡាយ លោកឈួន ពន្លឺ បានបង្ហោះបរិហារកេរ្តិ៍ជាមួយនឹងម្ចាស់ហ្វេសប៊ុកឈ្មោះ នេង មន្នីរាជ្យ ដោយអះអាងថាស្ត្រីនោះ ជំពាក់​លុយ​ខ្លួនរឿង​​​​ផឹកស៊ី។

លោកប្រកាសថាខ្លួនមិនខ្លាចសម្រាប់លទ្ធផលក្រោយការបង្ហោះនោះទេ បើទោះជាមានការបំភ័យថាលោកនឹងប្រឈមផ្លូវច្បាប់ ឬផ្លូវងងឹតណាមួយពីអ្នកស្អប់អ្នកស្រឡាញ់ក៏ដោយ។

លោកឈួន ពន្លឺ និយាយថា ស្រ្តីដែលលោកបានបង្ហោះជាសាធារណៈនេះ មិនព្រម​​ដោះស្រាយ​​​​​ទឹកប្រាក់ដែល​នៅខ្វះខ្លួន ទើបលោកសម្រេចចិត្តបង្ហោះជាសាធារណៈ ដោយលោកមិនខ្លាចចំពោះ​លទ្ធផលនោះទេ។

អ្នកស្រី នេង មន្នីរាជ្យ បានបង្ហោះក្នុងវីដេអូ​​​​Live ថា អ្នកស្រី មិនសងលុយលោក ឈួន ពន្លឺ គឺបណ្ដាលមកពីអ្នកស្រីទៅផឹកស៊ីនៅហាង​ពន្លឺម្ដងៗ អ្នកស្រី​​​​ផឹក​ស៊ីត្រឹមតែ២បីដបប៉ុណ្ណោះ ប៉ុន្តែម្ចាស់ហាងរូបនេះ បាន​​បង្វក់ស៊ីផឹក​អោយអស់ច្រើនៗ ហើយ​​​​​​នឹងអាលគិត​បុង។ អ្នកស្រីបានចោទថា ​លោកពន្លឹ បានប្រើ​សម្ដីក្នុងពេលទារលុយ ដោយ​​បានទាំងប្រើ​ពាក្យថា​​​​អ្នកស្រី​អស់​សាច់ ទើប​អ្នកស្រី​​​​​​​​​​​​​​​មិន​​​​ព្រមចង់សង តែក៏មិនមែន​មិនសង​នោះដែរ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ លោកឈួន ពន្លឺ និយាយថា លោកមិនបានបង្វក់អ្នកស្រីអោយផឹកស៊ីអស់ច្រើននោះទេ ផ្ទុយទៅវិញ គឺឈ្មោះ នេង មន្នីរាជ្យ នេះ អោយតែទៅផឹកស៊ីក្នុងហាងរបស់លោកម្ដងៗ គឺរមែងស្នើអោយលោកអង្គុយផឹកស៊ីជាមួយ ហើយលោកក៏មិនមែនជាអ្នកផឹកស៊ី ឬកុម្ម៉ង់ម្ហូបថែមដូចអ្វីដែលអ្នកស្រីចោទប្រកាន់ដែរ គឺបានតែមកអង្គុយមួយភ្លែតៗ ហើយក៏រត់ទៅរាក់ទាក់ភ្ញៀវផ្សេងប៉ុណ្ណោះ។ លោកក៏បានប្រកែកថា មិនបាន​ប្រើសម្ដី​ធ្ងន់​​ៗ​​​​​ក្នុងពេលទាលុយនោះដែរ គឺមានអង្វរ និងលន់តួ ប៉ុន្តែមកពីអស់ជម្រើស ទើបឈានដល់​ការ​បង្ហោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here