មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីម្ចាស់ហាង ផឹកស៊ី សាន់ឡាយ លោកឈួន ពន្លឺ បានបង្ហោះបរិហារកេរ្តិ៍ជាមួយនឹងម្ចាស់ហ្វេសប៊ុកឈ្មោះ នេង មន្នីរាជ្យ ដោយអះអាងថាស្ត្រីនោះ ជំពាក់លុយខ្លួនរឿងផឹកស៊ី។
លោកប្រកាសថាខ្លួនមិនខ្លាចសម្រាប់លទ្ធផលក្រោយការបង្ហោះនោះទេ បើទោះជាមានការបំភ័យថាលោកនឹងប្រឈមផ្លូវច្បាប់ ឬផ្លូវងងឹតណាមួយពីអ្នកស្អប់អ្នកស្រឡាញ់ក៏ដោយ។
លោកឈួន ពន្លឺ និយាយថា ស្រ្តីដែលលោកបានបង្ហោះជាសាធារណៈនេះ មិនព្រមដោះស្រាយទឹកប្រាក់ដែលនៅខ្វះខ្លួន ទើបលោកសម្រេចចិត្តបង្ហោះជាសាធារណៈ ដោយលោកមិនខ្លាចចំពោះលទ្ធផលនោះទេ។
អ្នកស្រី នេង មន្នីរាជ្យ បានបង្ហោះក្នុងវីដេអូLive ថា អ្នកស្រី មិនសងលុយលោក ឈួន ពន្លឺ គឺបណ្ដាលមកពីអ្នកស្រីទៅផឹកស៊ីនៅហាងពន្លឺម្ដងៗ អ្នកស្រីផឹកស៊ីត្រឹមតែ២បីដបប៉ុណ្ណោះ ប៉ុន្តែម្ចាស់ហាងរូបនេះ បានបង្វក់ស៊ីផឹកអោយអស់ច្រើនៗ ហើយនឹងអាលគិតបុង។ អ្នកស្រីបានចោទថា លោកពន្លឹ បានប្រើសម្ដីក្នុងពេលទារលុយ ដោយបានទាំងប្រើពាក្យថាអ្នកស្រីអស់សាច់ ទើបអ្នកស្រីមិនព្រមចង់សង តែក៏មិនមែនមិនសងនោះដែរ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ លោកឈួន ពន្លឺ និយាយថា លោកមិនបានបង្វក់អ្នកស្រីអោយផឹកស៊ីអស់ច្រើននោះទេ ផ្ទុយទៅវិញ គឺឈ្មោះ នេង មន្នីរាជ្យ នេះ អោយតែទៅផឹកស៊ីក្នុងហាងរបស់លោកម្ដងៗ គឺរមែងស្នើអោយលោកអង្គុយផឹកស៊ីជាមួយ ហើយលោកក៏មិនមែនជាអ្នកផឹកស៊ី ឬកុម្ម៉ង់ម្ហូបថែមដូចអ្វីដែលអ្នកស្រីចោទប្រកាន់ដែរ គឺបានតែមកអង្គុយមួយភ្លែតៗ ហើយក៏រត់ទៅរាក់ទាក់ភ្ញៀវផ្សេងប៉ុណ្ណោះ។ លោកក៏បានប្រកែកថា មិនបានប្រើសម្ដីធ្ងន់ៗក្នុងពេលទាលុយនោះដែរ គឺមានអង្វរ និងលន់តួ ប៉ុន្តែមកពីអស់ជម្រើស ទើបឈានដល់ការបង្ហោះ។