ពេជ្រ សោភា រក្សាបានតំណែងធំនៅហង្សមាស

0

តារាចម្រៀង ពេជ្រ សោភា បានធ្វើអោយមហាជន ភ្ញាក់ផ្អើលដោយសារ តែនៅរក្សាបានតួនាទី ជាគណៈកម្មាការ បានយ៉ាងល្អ ក្នុងពេលបង្ហាញខ្លួនជាថ្មី។ អ្នកនាងបាន ប្រើប្រាស់សមត្ថភាព បានល្អក្នុងការវាយតម្លៃបេក្ខភាព មកប្រឡង។ម្ល៉ោះហើយទើប នៅខាងស្ថាប័នផលិតកម្ម ហង្សមាសនៅ តែចាត់ទុកថា ពេជ្រ សោភា ជា តារាសំខាន់ មានជំនាញពិត ប្រាកដក្នុងការផ្តល់តួនាទីអោយ បំពេញការងារ។

ពេជ្រ សោភា ឆក់បានតំណែងគណៈកម្មាការកម្មវិធីប្រលងចម្រៀងBeat The Best របស់ហង្សមាសដែល​តួនា​ទី​នេះ​សាកសមជាមួយសម្ថភាពរបស់នាងចាប់អាជីពចម្រៀងរយៈពេលជាង១៦ឆ្នាំនៅផលិតកម្មធំនេះមានបទពិសោធន៍យ៉ាងជោគជាំនោះ។យ៉ាងណាការរក្សារតំណែងជាCoach កម្មវិធីប្រលងចម្រៀងThe Voice Cambodia រដូវកាលថ្មីបានឬអត់នោះ​ត្រូវ​បាន​សោភា ធ្លាប់ប្រាប់ថានាងមិនអាចនិយាយទុកមុន​បានឡើយ។ប៉ុន្ដែក្រោយ​ស្ងប់ស្ងាត់​កូវីដបន្ដិចសោភា អង្គុយកៅអីធ្វើ​ជាគណៈ​កម្មាការBeat The Best បញ្ជាក់ថា​នាង​មិនត្រូវ​បានថៅកែមើលរំលងនោះទេ បើទោះជាកន្លងមកគេមើលឃើញថាតំណែងធំៗ​ជាគ​ណៈ​កម្មាការនិងគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងរបស់ហង្សមាសស្ថិតក្នុងកណ្ដាប់ដៃឱក សុគន្ធកញ្ញា ព្រោះប្ដីនាង​លោក​អ៊ឹង សុខលី ជាអ្នកគ្រប់គ្រងទាំងអស់ក្ដី ប៉ុន្ដែពេលនេះសោភា ចាប់ផ្ដើមចេញមុខមាត់ច្រើនជាងមុនហើយ។

យ៉ាងណា​សំណួរ​ដែលមហាជនចង់ដឹងនោះថាតើតំណែងទាំង៣របស់អតីតតារាចម្រៀងហង្សមាសកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែល​កំពុង​នៅ​ទំនេរក្នុងនោះមានដូចជាCambodian Idol ,The Voice Kids Cambodia និងCambodian Idol Junior នោះត្រូវបាន​ធ្លាក់មក​លើពេជ្រ សោភា ជាអ្នករ៉ាប់រងខ្លះឬថៅ​កែនឹងប្រគល់ទៅឲ្យលោកខេមរៈ សិរីមន្ដ ទាំងអស់ឬយ៉ាងណានោះនៅមិនទាន់ត្រូវបាន​អ្នកដឹកនាំកម្មវិធីទាំងនោះទម្លាយចេញ​ឡើយដោយលោកវណ្ណា ធ្លាប់ប្រាប់ថា​ថ្នាក់ដឹកនាំ​មិនទាន់គិតដល់ចំណុចទាំងនោះទេ ទោះជាបណ្ដារកម្មវិធីទាំងនោះ​បាន​ផ្សព្វ​ផ្សាយពី​ការ​ត្រៀមដំណើរការនៅរដូវកាលថ្មីឆាប់ៗនេះក្ដី។

  គូររំលឹកថាពេជ្រ សោភា បានលែងលះជាមួយអតីតប្ដីលោកឡៅ ឆលី ដែលជា​អាណិក​​ជន​ខ្មែរ​មកពីអាមេរិកកាលពីឆ្នាំ២០១៦ ហើយនាងមានបុរសក្រៅស្រុក​តាមស្នេ​ហា​តែសោភា ថានាងសុំបឹទបេះដូងប្រុសនៅឯនាយសមុទ្រ​ហើយព្រោះចង់សាង​ស្នេហ៍”ជួញជិត ប្រសើរ​ជាង​ជួញឆ្ងាយ”។សោភា ថាតាំងពីធ្លាក់ខ្លួនមេម៉ាយមកជីវិតនាង​ពោពេញទៅដោយ​សេរីភាព​ពេញ​ទំហ៊ឹងតែម្ដងតែពេលខ្លះនាងបែជាផ្ដល់ចម្លើយ​រឿងរៀបការនេះខុសៗគ្នាទៅវិញ​ដូចជាថាចង់រៀបការពេលស្ងាត់កូវីដទាំងស្រុង និងជូនកាលថានាងធ្លាប់រៀបការម្ដងទៅ​ហើយអីចឹងមិនចង់រៀបការ​ជា​លើកទី២នោះទេ។មហាជនរងចាំមើលថាអនាគតស្វាមីថ្មីរបស់ពេជ្រ សោភា ជាលោកឆឹម សក្កដា មែន​ឬមួយនាងមានជម្រើសស្នេហ៍​ប្រុសផ្សេង​តែលាក់មុខ?

LEAVE A REPLY

Please enter your comment!
Please enter your name here