មកទល់ពេលនេះ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ នៅរក្សាជំហរបានយ៉ាងល្អក្នុងចំណងស្នេហា ដែលរក្សាបាន។ បើទោះជា អ្នកទាំង២ ស្រឡាញ់គ្នាយ៉ាងខ្លាំងឥតប្រែតែ អ្នកទាំង២ មិនមានបំណងចង់រៀបការនោះទេ ព្រោះធាតុពិតស្ថិតលើ ផ្លូវចិត្តដែលចេះដឹងមើលថែគ្នាជាសំខាន់។
អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតសុខ សោម៉ាវត្តី ជាថ្មីម្ដងទៀតនាងបានចេញមុខសរសើរអនាគតស្វាមីក្មេងកីឡា ករលី វ៉ាហេទ ថាជាមនុស្សប្រុសម្នាក់សាមញ្ញាទេ តែធ្វើឲ្យនាងមានក្ដីសុខយ៉ាងពិតប្រាកដតែម្ដង។ជាមួយគ្នានេះដែរសោម៉ាវត្តី ថែមទាំងមិនចង់ឲ្យរឿងរ៉ាវពីអតីតកាលមករំខានស្នេហ៍ថ្មីរបស់នាងទេ ទើបនាងចង់កប់ចោលស្រមោលស្នេហ៍ចាស់តែម្ដង។សុខ សោម៉ាវត្ដី វាចារថា”អតីតកាលកាន់តែអោបកាន់តែធ្ងន់ អ្នកណារស់នៅជាមួយអតីតកាល ក៍នៅ បន្ដទៀតចុះ តែខ្ញុំរស់ នៅជាមួយបច្ចុប្បន្ននិងអនាគតហើយចា៎ ។គាត់សាមញ្ញ ខ្ញុំសាមញ្ញ មិនមានអ្វីអស្ចារ្យជាងអ្នកណា តែយើងមានក្ដីសុខពិត”។
សូមបញ្ជាក់ថាសុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីដើមខែវិចិ្ឆការឆ្នាំ២០១២ តែបានលែងលះគ្នាវិញនៅឆ្នាំ២០១៤ បន្សល់ចំណងដៃកូនស្រីម្នាក់ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។ស្នេហទី២នេះ នាងសម្រេចជ្រើសហើយដោយសារ នាងជឿទុកចិត្តថាអាចរក្សា ភាពរឹងមាំអស់មួយជីវិតបានរហូតទៅ។




