សន ពិសិដ្ឋ សារភាពថា ត្រៀមរៀបការជាមួយ Miss World កម្ពុជា សារី សុវត្តី

0

យោងតាមកិច្ចសមភាសន៍របស់លោក សន ពិសិដ្ឋ ជាមួយនឹងសារព័ត៌មានកោះសន្តិភាព លោកបានចេញមុខសារភាពហើយថា រវាងលោក និង Miss World កម្ពុជា កញ្ញា សារី សុវត្តី គឺពិតជាគូស្នេហ៍គ្នាមែន។ លោកក៏បានប្រកាសថា រវាងលោក និង កញ្ញា ម៉ានីតា គឺបានបញ្ចប់ទំនាក់ទំនង និង គ្មានផ្លូវច្បាប់ណាមួយ ដែលហាមមិនអោយលោក និង កញ្ញា ម៉ានីតា ស្រលាញ់គ្នានោះផង។ លោកបញ្ជាក់ដោយលែងលាក់លៀមថា ប្រសិនបើគ្មានកូវីត១៩ គឺរវាងលោក និង គូស្នេហ៍ថ្មី អាចនឹងមានពិធីភ្ជាប់ពាក្យ ឬ ពិធីរៀបការនោះផង។

លោក សន ពិសិដ្ឋ លើកឡើងថា រវាង​លោក និង​នាង ម៉ា​នី​តា មិនមែន​ជា​ប្តី​ប្រពន្ធ​ត្រឹមត្រូវ​ស្របច្បាប់​នោះ​ឡើយ ពោល​គឺ​ត្រឹម​ជា​ការ​សេពគប់​គ្នា​ប៉ុណ្ណោះ ហើយ​នាង​ក៏​គ្មាន​សិទ្ធិ​យក​រូបភាព​លោក និង​សរសេរ​ពាក្យ​ដៀមដាម​មិន​ល្អជា​សាធារណៈ​មក​លើ​រូប​លោក​នោះដែរ។ លោក បញ្ជាក់​ថា រវាងលោក និង កញ្ញា សារី សុវត្តី មិនមែនជារឿងសាហាយស្មន់នោះទេ ព្រោះមិនមែន​ជា​ការ​បង្ខិតបង្ខំ និង​បោះ​ដណ្តើម​ទៅ​ដណ្តើម។

លោក​ថា ខ្លួនបានបញ្ចប់ជាមួយ ម៉ានីតាហើយ តែ​បែរជា​អ្នកនាងបែរជាប្រើ​ពាក្យ​​ថាអ្នកថ្មីដណ្តើម​ខ្ញុំ​ពី​គាត់ ពាក្យ​នេះ​មិន​សមរម្យ​ទេ ហើយ​គាត់​ហ៊ាន​ទាំង​ព្រមាន​បញ្ចេញ​ភស្តុ​តាង​រឿង​នេះ​ថែម​ទៀត ដែល​នោះ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច ព្រោះ​ខ្ញុំ​នឹង​គាត​មិនមែន​ជា​ប្តី​ប្រពន្ធ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ឡើយ​។ លោក​បន្តថា លោកពិតជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ក្រោយ​នេះ​ពិតមែន ហើយ​ប្រសិនបើ​មិន​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ពួក​លោក​ទាំង​ពីរ​នឹង​ឈាន​ទៅ​ដល់​ពិធី​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​រួច​ហើយ ព្រោះ​ស្នេហា​ពួក​លោក​គឺ​ត្រូវ​បានដឹង​លឺ​ដល់​ចាស់​ៗ​ទាំង​សងខាង​។រហូត​មក​ទល់​ពេល​នេះ លោក​បាន​ព្យាយាម​មិន​តប​.​ត និង​បកស្រាយ​បញ្ហា​ខាងលើ​នេះ​ឡើយ ហើយក៏មិនទាន់មានគម្រោងផ្លូវច្បាប់ចំពោះការបង្ហោះរបស់ កញ្ញា ម៉ានីតា ដែរ ប៉ុន្តែ​សម្រាប់​គូស្នេហ៍​របស់​លោក​បាន​ដាក់​ពាក្យបណ្តឹង​រួច​ហើយ​ចំពោះ ម៉ានីតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here