យោងតាមកិច្ចសមភាសន៍របស់លោក សន ពិសិដ្ឋ ជាមួយនឹងសារព័ត៌មានកោះសន្តិភាព លោកបានចេញមុខសារភាពហើយថា រវាងលោក និង Miss World កម្ពុជា កញ្ញា សារី សុវត្តី គឺពិតជាគូស្នេហ៍គ្នាមែន។ លោកក៏បានប្រកាសថា រវាងលោក និង កញ្ញា ម៉ានីតា គឺបានបញ្ចប់ទំនាក់ទំនង និង គ្មានផ្លូវច្បាប់ណាមួយ ដែលហាមមិនអោយលោក និង កញ្ញា ម៉ានីតា ស្រលាញ់គ្នានោះផង។ លោកបញ្ជាក់ដោយលែងលាក់លៀមថា ប្រសិនបើគ្មានកូវីត១៩ គឺរវាងលោក និង គូស្នេហ៍ថ្មី អាចនឹងមានពិធីភ្ជាប់ពាក្យ ឬ ពិធីរៀបការនោះផង។
លោក សន ពិសិដ្ឋ លើកឡើងថា រវាងលោក និងនាង ម៉ានីតា មិនមែនជាប្តីប្រពន្ធត្រឹមត្រូវស្របច្បាប់នោះឡើយ ពោលគឺត្រឹមជាការសេពគប់គ្នាប៉ុណ្ណោះ ហើយនាងក៏គ្មានសិទ្ធិយករូបភាពលោក និងសរសេរពាក្យដៀមដាមមិនល្អជាសាធារណៈមកលើរូបលោកនោះដែរ។ លោក បញ្ជាក់ថា រវាងលោក និង កញ្ញា សារី សុវត្តី មិនមែនជារឿងសាហាយស្មន់នោះទេ ព្រោះមិនមែនជាការបង្ខិតបង្ខំ និងបោះដណ្តើមទៅដណ្តើម។
លោកថា ខ្លួនបានបញ្ចប់ជាមួយ ម៉ានីតាហើយ តែបែរជាអ្នកនាងបែរជាប្រើពាក្យថាអ្នកថ្មីដណ្តើមខ្ញុំពីគាត់ ពាក្យនេះមិនសមរម្យទេ ហើយគាត់ហ៊ានទាំងព្រមានបញ្ចេញភស្តុតាងរឿងនេះថែមទៀត ដែលនោះជារឿងដែលមិនអាចទៅរួច ព្រោះខ្ញុំនឹងគាតមិនមែនជាប្តីប្រពន្ធត្រឹមត្រូវតាមច្បាប់នោះឡើយ។ លោកបន្តថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយអ្នកក្រោយនេះពិតមែន ហើយប្រសិនបើមិនមានបញ្ហាជំងឺកូវីដ១៩ ពួកលោកទាំងពីរនឹងឈានទៅដល់ពិធីភ្ជាប់ពាក្យជាផ្លូវការរួចហើយ ព្រោះស្នេហាពួកលោកគឺត្រូវបានដឹងលឺដល់ចាស់ៗទាំងសងខាង។រហូតមកទល់ពេលនេះ លោកបានព្យាយាមមិនតប.ត និងបកស្រាយបញ្ហាខាងលើនេះឡើយ ហើយក៏មិនទាន់មានគម្រោងផ្លូវច្បាប់ចំពោះការបង្ហោះរបស់ កញ្ញា ម៉ានីតា ដែរ ប៉ុន្តែសម្រាប់គូស្នេហ៍របស់លោកបានដាក់ពាក្យបណ្តឹងរួចហើយចំពោះ ម៉ានីតា៕