ឳពុក លាង ឧត្តម ទទួលមរណភាពហើយ!

0

នៅព្រឹកថ្ងៃទី៩ ឧសភា នេះ លោក លាង ឧត្តម បានប្រកាសជាផ្លូវការថា ឳពុកបានទទួលមរណភាពហើយ។ លោកបង្ហាញនូវភាពក្ដុកក្ដួលយ៉ាងខ្លាំង ខណៈដែលលោកក៏បានបង្ហោះវីដេអូរន្ធត់មួយពាក់ព័ន្ធនឹងសាច់ញាតិរបស់លោកមួយរូប ដែលមានវិញ្ញាណសណ្ឋិត ហើយនិយាយពីបញ្ហាមួយចំនួនដែលនាំអោយឳពុករបស់ទទួលមរណភាព។

លោក លាង ឧត្តម បានអះអាងថា លោកមានការរន្ធត់ចិត្តយ៉ាងខ្លាំងដែលឳពុករបស់លោក បានទទួលទទួលមរណភាពក្នុងវ័យ៦០ឆ្នាំ ដោយសារតែដាច់សរសៃឈាមខួរក្បាល ដល់ថ្នាក់កម្រើកលែងបាន ហើយយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សុីមួយរយៈ ហើយមិនមានលទ្ធផល។ លោកថាឳពុកលោក មានជំងឺលើសឈាម និងបេះដូងយូរឆ្នាំមកហើយ ប៉ុន្តែសភាពដាច់សរសៃឈាមខួរក្បាល បានកើតមានឡើង មុនចូលមន្ទីរពេទ្យប៉ុណ្ណោះ ។ លោកថាឳពុកខ្លួនមិនទាន់ឈានការវះកាត់ខួរក្បាលផង ក៏លាចាកលោកបាត់ ទាំងធ្វើអោយលោកក្ដុកក្ដួល។ មកទល់ពេលនេះ ពិធីបុណ្យសពឳពុកលោក កំពុងតម្កល់ធ្វើបុណ្យ ដែលនេះក៏ជាការជូនដំណឹងដល់តារាសិល្បៈគ្រប់រូប ដែលរាប់អានលោកនៅក្នុងវិស័យសិល្បៈផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here