មិនសរសើរមិនបាន ទម្រង់សិល្បៈក្នុង ព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»

0

វត្តមានបង្ហាញខ្លួនរបស់សមាជិកគ្រួសារតារាកម្ពុជា ក្នុងព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»លើកទី២ ដែលបានសហការរៀបចំដោយ ក្រុមហ៊ុន Clip Media ក្រុមហ៊ុនBest Solution ក្រុមហ៊ុន DL Cambodia ហាងនាឡិ «គ្រួសារតារាកម្ពុជា» និងវេបសាយផ្ទះតារា ត្រូវបានគេចាត់ទុកថាទទួលជោគជ័យលើសពីការស្មាន ក្នុងការផ្សាយបន្តផ្ទាល់ ជាពិសេសគឺការដំឡើងប្រព័ន្ធបន្តផ្ទាល់ទាំងរូបភាព និងការកាត់ប្លង់ គឺមិនខុសពីទូរទស្សន៍។

លោក ប៉ានី វិរៈរិទ្ធ អ្នករៀបចំកម្មវិធី ចាត់ទុកថានេះជាជោគជ័យធំមួយក្នុងការលើកកម្ពស់វប្បធម៌ ដោយលោកបានសរសើរចំពោះការស្រាក់ដៃគ្នាពីក្រុមហ៊ុនគ្រប់ផ្នែក ដែលជួយអោយកម្មវិធីទាំងមូលទទួលបានការគាំទ្រ។

លោកថាព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ទទួលបានការទទួលស្គាល់ខ្លាំងជាងកាលពីឆ្នាំទី១ដាច់ឆ្ងាយ ដោយសារតែការរៀបចំឆ្នាំនេះ បានចូលរួមយ៉ាងសស្រាក់សស្រាំ ពីក្រុមហ៊ុនផ្សាយបន្តផ្ទាល់ ពីគ្រួសារតារាកម្ពុជា និងពីប្រព័ន្ធផ្សព្វផ្សាយគឺ«ផ្ទះតារា»។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានដឹកនាំតារាសិល្បៈអោយបង្ហាញខ្លួនក្នុងវេទិកាទ្រង់ទ្រាយធំនោះ ក៏សម្ដែងការកោតសរសើរចំពោះទម្រង់កម្មវិធីផងដែរ ដោយលោកប្រកាសថានេះគឺជាកម្មវិធីដែលមានតម្លៃសម្រាប់សិល្បករ និងទទូចចង់អោយមានកម្មវិធីបែបនេះអោយបានច្រើន ដើម្បីអោយមហាជនកាន់តែស្វែងយល់ពីតម្លៃវប្បធម៌នោះផង។

កញ្ញា ស៊ូ ស៊ីរីកា តារាចម្រៀងផលិតកម្មថោន, កញ្ញាប៊េប៊ី លោកមាស មុនីរាជ លោកម៉ារ៉ា ប៊ុណ្ណា, អ្នកនាងចាន់ ផល្លា, កញ្ញាណាតាហ្សា តួឯកស្រីកំណត់ហេតុនាងនាថ, អ្នកស្រីចាន់ សោភ័ណ្ឌ ហៅរ៉េតរ៉ូស, លោកនាង វ៉ាងសាន់ ពិធីករហង្សមាស, កញ្ញាភីយ៉ា, លោកត្រាយ៉ាកូ, កញ្ញា ហ៊ុន ម៉ាលីស អតីតបេក្ខនារីកម្មវិធីសំនៀងឯកប៉ុស្ដិ៍បាយ័ន, លោកស៊ឹម ស៊ីណាត, លោក សន សុវណ្ណារ៉ា, លោក រុន ណាកូ លោក លី ណាកូ តារាចម្រៀងកញ្ញា មាស អាលីស, លោក សាក់ ស៊ីឌី, កញ្ញាភី សម័យ, និងតារាៗជាច្រើនរូបទៀត សុទ្ធតែបានរួមចំណែកធ្វើអោយកក្រើកនៅក្នុងព្រឹត្តិការណ៍ទាំងមូល ព្រមជាមួយនឹងផ្ទាំងទស្សនីយភាពរបស់ល្ខោនខោល និងល្បុក្កតោ នានៅក្នុងយប់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here