សាពូន មីដាដា ស្ងាត់មាត់ឈឹង រឿង ភរិយាជាប់បំណុល

0

គ្រប់គ្នា កំពុងតែមានការងឿងឆ្ងល់ ពន់ពេក នៅពេល ស្រាប់តែមិនដឹងថា សាពូន មីដាដា ប្តីរបស់សឿ សុធារ៉ា ស្រាប់តែស្ងាត់ អត់ឃើញបើកកកាយនិយាយស្តីអ្វីសោះ បញ្ហារបស់ប្រពន្ឋ បានបាចសាចពេញស្រុក។ តើផ្ទៃក្នុងរបស់ អ្នកទាំង២ ទទួលរកផល ប៉ះពាល់ម្តេចម្តាទៅ ទើបបានជា លោកសាពូន ហាក់មិនមាត់កឬកំពុងរកវិធីដោះស្រាយអោយចប់រួចរាល់។

សឿ សុធារ៉ា ត្រូវបានម្ចាស់បំណុលអ្នកនាងសូដា នីតា ទម្លាយថាជំពាក់លុយនាងជិត​៤ម៉ឺន​ដុល្លារហើយមិនព្រម​ទូរទាត់សងតេមិនលើកឆាតមិនតប …តែពេលខ្លះតបឆាត​ហើយ​បែ​ជានិយាយថានាងកើតរោគចិត្តមានប័ណ្ណពេទ្យបញ្ជាក់ ហេតុនេះហើយនាងគ្មានលទ្ធ​ភាព​សង​ទេ ចង់សម្លាប់ខ្លួន សូមឲ្យនីតា បំភ្លេចលុយនោះចោលទៅ…។សូដា នីតា បានស៊ក​សំដីទៅ​សុធារ៉ា ធ្ងន់ៗដូចជាពាក្យថាបើនាងកើតរោគចិត្តមែន​ដើរស្រាតម្ដងទៅនាងនិងលុបបំណុល​នោះចោល ។ម្ចាស់​បំ​ណុលរូបនេះថែមទាំងនិយាយធ្វើឲ្យសុធារ៉ា ស្ងាត់មាត់ដូចគេចុកហាមាត់​លែងរួចតែម្ដង ព្រោះតែនីតា ថាបើសុធារ៉ា សម្លាប់​ខ្លួន(ព្រោះបំណុល)មែននាងសុខចិត្តចូល​បុណ្យ១០០០ដុល្លារថែមទៀត…។

ជុំវិញហេតុការនេះ មិនមានការនិយាយរបស់លោកមីដាដា ចំពោះសុធារ៉ា បែបនេះ​ធ្វើឲ្យ​គេសង្ស័យថាសុធារ៉ា និងប្ដីទំនង​ជាបាន​ចែកផ្លូវ​គ្នា​ទៀតផង ។តែមុននេះលោករិន សាវ៉េត ដែល​ជា​មិត្ត​ភក្ដិ​ជិតដិតបំផុតរបស់លោកសាពួន មីដាដា ព្រោះលេងអុកជាមួយ​គ្នា​ស្ទើរៀងរាល់​ថ្ងៃនោះបញ្ជាក់ថាសុធារ៉ា និងមីដាដា នៅ​តែជាប្ដីប្រពន្ធគ្នាមិនមែនលែងលះគ្នា​ដូចគេសង្ស័យ​នោះ​ទេ។លោក​សា​វ៉េត ថាសុធារ៉ា និងប្ដី រស់នៅ​ម្ដុំផ្ទះ​របស់​លោក​ដែរ​គឺនៅស្ពាន​គីឡូ​លេខ​៩ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំ​ពេញ។

សូ ដានីតា មុននេះបានបញ្ចេញសារដោយកំហឹងបែបនេះថា”ខ្ញុំខំធ្វើការទោះយប់ទាំងថ្ងៃ ទោះកូនឈឺក៏បីកូនបណ្តើរធ្វើការបណ្តើរ ដោយលំបាកកុំស្មានថាអ្នកបានលុយទៅហើយធ្វើប្រងើយបានអោយសោះ ។តារាសម្តែង សូ ដានីតា បានលើកឡើងបន្ថែមទៀ តថាដូចជាមើលងាយម្ចាស់បំណុលពេកហើយនាង សឿ សុធារ៉ា។ ស្តាយចិត្តដែលខំអាណិតស្រលាញ់ រាប់ខែឆ្នាំ។គេចាំបានថា សូ ដានីតា កន្លងមកធ្លាប់បានទម្លាយការពិតដែលត្រូវបាន សឿ សុ ធារ៉ា ជំ ពាក់លុយខ្លួនជិត៤ម៉ឺនដុល្លារតែសាមីខ្លួន(សុធារ៉ា)មិនព្រមចេញមុខដោះស្រាយបំណុលនេះឡើយពោលផ្ទុយទៅវិញបែជាយកលេសថាកើតរោគចិត្តទៅវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here