ឈួន ពន្លឺ រំភើបចិត្តក្រោយក្លាយជាម្ចាស់ពាន ត្រូវជំនាញ

0

នៅទីបំផុតការប្រកួតធ្វើម្ហូបនារដូវកាលទី៣ ដែលទើបបញ្ចប់កាលពីថ្ងៃទី៧ ខែ១១ ឆ្នាំ២០២១ មុននេះ តារាសម្ដែង លោក ឈួន ពន្លឺ បានក្លាយជាម្ចាស់ពានជាផ្លូវការហើយ បន្ទាប់ពីលោកបានចំណាយពេលចូលប្រកួតក្នុងកម្មវិធីនេះ ហើយឈ្នះគូប្រកួតតាំងពីដើមកម្មវិធី
ដោយប្រើសមត្ថភាពប្លែកៗ ហើយមានរសជាតិឆ្ងាញ់ ត្រូវចិត្តគណកម្មការផ្ដល់ពិន្ទុពីមួយវគ្គទៅមួយវគ្គ។ លោក និង កញ្ញា ប៉ុបពី បានក្លាយជាដៃគូដែលឈ្នះពានក្នងកម្មវិធីនះ ខណៈដែលពាននេះ ក៏ត្រូវជំនាញនឹងរបស់លោកផងដែរ ដោយសារតែលោក ឈួន ពន្លឺ ក្រៅពីជាតារាសម្ដែង ក៏មានជំនាញជាចុងភៅ នៅខាងក្រៅសិល្បៈ។

ឱកាសឈ្នះពានរបស់លោក បានជួយអោយតារារូបនេះ ទទួលបានចាប់អារម្មណ៍ ស្របពេលដែលលោកក៏ប្រកាសផ្អាកជំនួញបើកភោជនីយដ្ឋាន ហើយត្រលប់មកស៊ប់ក្នុងការងារសិល្បៈជាថ្មី។ លោក ឈួន ពន្លឺ និយាយថា បើទោះជាពាននេះ មិនបង្ហាញពីសមត្ថភាពដោយផ្ទាល់ពីជំនាញខាងផ្នែកសិល្បៈ តែក៏បង្ហាញពីការប្រឹងប្រែងលើជំនាញធ្វើម្ហូបដែលលោកបានតស៊ូ នាពេលកន្លងមកផងដែរ។ លោកថា ពាននេះ បានជួយរំលេចឱកាសសិល្បៈអោយមានការចាប់អារម្មណ៍ ក្រោយពេលត្រលប់មកវិញ ដើម្បីផលិតករដឹងថា លោកពិតជាត្រលប់មកមាញឹក នឹងការសម្ដែងវិញហើយ។ លោកថា ខ្លួនសប្បាយចិត្ត ព្រោះទម្រាំទទួលបានពាននេះ គឺបានពីការខំប្រឹងខ្លាំងណាស់ក្នុងការបញ្ចេញសមត្ថភាពធ្វើម្ហូបទម្រាំទាញបានពិន្ទុពីគណកម្មការ។ លោកថា នេះគឺជាពានលើកទី២ដែលលោកបានទទួល បន្ទាប់ពីលោកចូលប្រឡូកសិល្បៈ ដ្បិតក្នុងការប្រកួតនៅប៉ុស្តិ៍អប្សរា លោកក៏ទទួលបានពានជាតារាសម្ដែងឆ្នើមរួចម្ដងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here