ជា វិបុល ប៉ះ ខៀវ សានសាណា រៀងផ្អើលៗ

0

គ្រាន់តែប្រកាស បើកប្រទេសវិញភ្លាម មិនថា អាជីវករ ឬអ្នកបើកអាជីវកម្មផ្សេងៗ លែងបារម្មណ៍ ការខាតប្រាក់ចំណូល។ ពិសេសសិល្បករ ក៍ឃើញថា មានការរីករាយពេលទទួលបាន ការងារធ្វើពេញដៃឡើងវិញ។ ចំពោះ អ្នកនាង ខៀវ សានសាណា វិញក៍មានការទទួលបាន ការងារថ្មីៗ ជាបន្តបន្ទាប់។ យ៉ាងណាមិញ អ្នកនាង ទើប តែទទួលបាន ការងារធំមួយ អោយផលិតកម្មកំពុងល្បី។ អ្វីដែលពិសេសនោះ អ្នកនាង មានឱកាសប៉ះ ដៃគូជាមួយ លោក ជា វិបុលជាបន្តបន្ទាប់ ព្រោះជាទីដែលជួបគ្នា។

អ្នកនាង ខៀវ សានសាណា ត្រូវបាន មហាជន នៅតែចាត់ទុកថា ជាពិធីការិនី ដែលមាន សមត្ថភាព និងវិជ្ជាពេញខ្លួន ផ្នែកចំណេះដឹង។ អ្នកនាងនៅ តែរក្សាបាន នូវប្រជាប្រិយភាព ប្រកបដោយភាពលូតលាស់ តទៅមុខទៀត។ បើទោះជា អ្នកនាង ត្រូវប្រទះ នូវការរងសម្ពាធ វិបត្តិកូវីដ១៩ មែន តែបើក្រឡេកមើល នូវ សន្ទុៈ ការងារ ក៍ឃើញថា ទទួលបានសមរម្យ។ មានជំនាញ ម្ចាស់ ប្រកបដោយទំនុកចិត្ត អ្នកនាង ត្រូវ បានបណ្តាម្ចាស់ ក្រុមហ៊ុន និង ស្ថាប័ន នានា សហការ ទទួលយកដើម្បី ដំណើរការកម្មវិធី។ ចំពោះដៃគូ ពីធីករវិញ លោក ជា វិបុលក៍ ជា តួអង្គសាកសម សម្រាប់ ការងាេ ដែលបានរួមសហការគ្នា បំពេញ តាំងពីយូរមកហើយ។ ដូចនេះ ការប៉ះគ្នាឡើងវិញ ក្រោយវិបត្តិកូវីដ នេះ ធ្វើអោយអ្នកទាំង២សប្បាយរីករាយ ព្រោះបាន រួមការងារ ជាមួយគ្នា តាមបណ្តាក្រុមហ៊ុន ឬពិធីផ្សេងៗ។

លោកជា វិបុលលលើកឡើងថា លោកមាន ដៃគូពិធីករ ផ្នែកនារី ច្រើនដែរ អាចដំណើរការកម្មវិធីគេបាន។ ចំពោះដៃគូ ជាមួយ សាណា ឡើងវិញនេះ រិតតែពិសេសព្រោះ ជាដៃគូចាស់។ យើងបែកគ្នាយូរដែរ អំឡុងពេលបិទខ្ទប់ ដោយវិបត្តិកូវីដ ។ ដូចនេះហើយ ដូចជាប្លែកក្រោយខកខាន ប៉ះគ្នា។ ប៉ុន្តែប្រកបដោយ បទពិសោធន៍ ទើបយើងមិនបារម្មណ៍ ហើយមុនពេលដំណើរ កម្មវិធីយើង សុទ្ឋតែបានសហការមើល របៀបណែនាំមុន ដើម្បីអោយយល់សាច់ការ ដើម្បីបំបែក ការងាដនៅលើឆាក។

LEAVE A REPLY

Please enter your comment!
Please enter your name here