ស្ងាត់យូរ ផលិតករ BN លោក គីម ថាណា ចេញបទ”ចិត្តឡប់”

0

បន្ទាប់ពីជោគជ័យក្នុងការបើកផលិតកម្ម BN គេកត់សម្គាល់ថា លោក គីម ថាណា ហាក់មិនសូវរវីរវល់នឹងការបញ្ចេញបទចម្រៀងថ្មីៗនោះទេ ដោយលោកងាកទៅពង្រឹងការងារផលិតកម្ម លើការផលិតស្ពត និង ថតរឿងខ្លីជាជំនួស។ យ៉ាងណាមិញ លោកបានបង្ហាញការចាប់អារម្មណ៍ចំពោះហ្វេនៗ ដោយបានបញ្ចេញបទ”ចិត្តឡប់” ក្នុងពេលស្ថានភាពកូវីត១៩ ចាប់ផ្ដើមធូរស្រាល។ បទចម្រៀងរបស់លោក ក៏ធ្វើអោយមានការសរសើរផងដែរថា លោកបើទោះជាជោគជ័យក្នុងការងារបើកផលិតកម្ម តែក៏នៅតែឆ្លៀតពេលបញ្ចេញស្នាដៃក្នុងវិស័យចម្រៀង ខណៈដែលបទថ្មីនេះ ក៏ត្រូវបានគេសរសើរថា ពីរោះទាក់ត្រចៀក ទាំងប៉ារ៉ូល និង សាច់ភ្លេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here