ទូច ស៊ុននិច នៅតែត្រូវបានគេលើកមករំឮកដូចផ្ទាំង Green screen

0

នៅបណ្ដាញសង្គមហ្វេសប៊ុក និង tik tok នៅតែត្រូវបានគេឃើញ អ្នកលេងបណ្ដាញសង្គមទាំងនោះ បន្តយកសកម្មភាពច្រៀងរាំតាំងពីក្មេងៗ និង ពីអតីតកាលរបស់តារាចម្រៀង កញ្ញា ទូច ស៊ុននិច យកមកបង្ហោះយ៉ាងផុលផុស។ ការបង្ហោះតគ្នាពីមួយទៅមួយ បានជួយអោយតារាចម្រៀងរូបនេះ ក្លាយជាតារាចម្រៀងថ្មីស្រឡាងក្នុងចិត្តយុវវ័យនាសម័យឆ្នាំ២០២១នេះ ដោយអាចនិយាយបានថា សូម្បីតែក្មេងៗ ដែលកើតមិនទាន់តារាស្រីរូបនេះ ក៏ស្គាល់នាងច្បាស់ដូចថ្ងៃ ដែលធ្វើអោយ ទូច ស៊ុននិច ក្លាយជាតារាល្បីល្បាញតែមួយពព្រិចភ្នែកក្នុងចំណោមមហាជនជាយុវវ័យ។

តារាចម្រៀង ទូច ស៊ុននិច ត្រូវបានគេលើកសរសើរថា ប្រសិនបើនៅច្រៀងកើត គឺពិតជាកំពូលតារាចម្រៀងជួរមុខ នៅក្នងសម័យថ្មីនេះផង ដោយផ្អែកតាមទឹកដមសំលេងដ៏គ្រលួច និង ស្ទីលតែងខ្លួនប្រកបដោយភាពស៊ីវិល័យថ្លៃថ្នូររបស់នាង។ ការលើកសរសើរ និង ការផ្ដល់រហស្សនាមក្រៅផ្លូវការមួយនេះ ក៏មានអ្នកខ្លះវាយបកផងដែរ ប៉ុន្តែគេនៅតែមើលឃើញថា មានយុវវ័យភាគច្រើនឯកភាពថា ទូច ស៊ុននិច សមជាតារាល្បីលំដាប់ជាតិ ដែលនៅតែដក់ជាប់ក្នុងអារម្មណ៍មហាជន។ នៅលើបណ្ដាញ Tik Tok ស្ទើរតែឃើញវីដេអូចាស់ៗ របស់អតីតសាស្ត្រាចារ្យ អក្សរសាស្ត្រខ្មែររូបនេះ អណ្ដែតឡើងច្រូងច្រាង អមជាមួយនឹងការបង្កប់ Caption លើកទឹកចិត្ត។

ខាងក្រោមនេះ គឺជាវីដេអូ ជុំវិញការចាប់អារម្មណ៍ចំពោះ ទូច ស៊ុននិច ដែលនៅតែក្ដៅ ក្នុងបណ្ដាះសង្គម៖

LEAVE A REPLY

Please enter your comment!
Please enter your name here