ខេម ស្រាយចម្ងល់រឿងក្មេងប្រុស២នាក់ដែលគេសង្ស័យជាកូន

0

តារាចម្រៀង សំឡេងស្អក ខេម បានធ្វើអោយគេឯង មានការចាប់អារម្មណ៍ខ្លាំងណាស់ នៅពេលដែលលោក ស្រាប់តែមានការសង្ស័យថា មានកូនប្រុសដល់ទៅ២នាក់។ ភ្លាមៗមានការសង្ស័យថា លោកលាក់រឿងមានកូន ដើម្បីប្រជាប្រិយភាព តែយ៉ាងនេះក្តី សាមីខ្លួន បានបង្ហាញការបំភ្លឺ ដើម្បីអោយមានការអស់មន្ទិលសង្ស័យ ដូចចង់អោយហ្វេនៗអស់ឆ្ងល់។

លោកខេម ត្រូវបានគេលលើកឡើងថា បានសាងស្នេហ៍ឆ្លងទ្វីបច្រើនឆ្នាំមកហើយ ជាមួយក្រមុំខ្មែររស់នៅប្រទេសបារាំង។ មួយឆ្នាំៗ លោករមែងចេញទៅដើរលេងកម្សាន្តនៅ ស្រុកបារាំងដើម្បីសាងសម្ព័ន្ឋស្នេហ៍ អោយបានត្រដែតត្រដឹម។ បើទោះជាមានស្នេហារលូនគ្មាន អ្វីជាឧបសគ្គក៍គេមើលឃើញថា ខេមហាក់នៅតោះតើយ នៃដំណឹងចូលរោងការ ដោយមិនទាន់អាចសំពះផ្ទឹមបានទោះ ជាមានលុយកាក់សមរម្យ ចាត់ចែងពិធីមង្គលការក៍ដោយ។ ហ្វេនៗឬ អ្នកគាំទ្រកំពុងតាមដានមើលថា តើឆ្នាំណាលោករៀបការអោយផ្អើលគេឯង ក្នុងនាមជាតារាល្បីមួយដួង ក្នុងប្រទេស។

លោកប៉ុន សុណារិន ហៅខេម បានប្រាប់តាម ទូរស័ព្ទក្រោយវិលមកពីបារាំងភ្លាមៗនោះថា​រូប​ភាព​កុមារី​ម្នាក់ឈ្មោះLy Ranette ដែលលោកបានបីនិងអោបព្រមទាំងរុញរទេះ​ហើយ​ត្រូវ​បាន​គេសង្ស័យថាជាកូន​របស់​លោក​នោះ​តាមពិតក្មេង​ស្រីនោះជាក្មួយរបស់​លោក​ទេ។លោក​ខេម បន្ដថា​បើលោកមានកូនមែនមិនមានរឿងដែលត្រូវលាក់​បាំង​ឡើយ​ព្រោះថាការមាន​​កូន​ជា​រឿងល្អមួយសម្រាប់មនុស្សគ្រប់គ្នាចង់បានតែក្មេងស្រីនោះ​គ្រាន់ជាក្មួយរបស់លោក​ប៉ុ​ណ្ណោះ។

ដោយឡែកទាក់ទងរឿងក្មេងប្រុសម្នាក់​អាយុខ្ទង់៣ឆ្នាំ​ហើយត្រូវបានលោកខេម បង្ហោះជូន​ពរថ្ងៃខួបកំណើត​នៅលើ​ហ្វេស​បុកនោះបុកធ្វើឲ្យគេសង្ស័យថា​ជាកូនទី១របស់​លោកនោះ​បែជាត្រូវបានតារាចម្រៀងសំនៀង​ស្អករូបនេះ​ថា​កុមារា​នោះជា​កូនរបស់លោក​ឧកញ៉ាម្នាក់ដែលលោកទុកដូចជាបងទៅវិញ។លោកខេម សង្កត់ថា”អូ!បងក្មេងប្រុសហ្នុងកូន​បង​ឧកញ៉ាតើ​។មិនមែនកូនខ្ញុំទេ​បង…។​ក្មេង​​​ស្រី​ជា​ក្មួយរបស់ខ្ញុំ ហើយក្មេងប្រុសជាកូនបង​ឧក​ញ៉ា ។ខ្ញុំអត់ទាន់មានកូនផងហ្នឹង”។

LEAVE A REPLY

Please enter your comment!
Please enter your name here