នៅពីក្រោយភាពស្រស់ស្អាតរបស់ នៅ សុីនឿន និង គូស្នេហ៍ ការពិតគឺសម្អាងការប្រសិទ្ធិសិរី

0

ក្រោយពីបញ្ចេញរូបថត Pre-wedding តារាចម្រៀងលោក នៅ ស៊ីនឿន ធ្វើអោយម្នាក់ៗលាន់មាត់សរសើរយ៉ាងខ្លាំង ដោយសាររូបថត Pre-Wedding របស់លោក គឺមើលទៅអស្ចារ្យ និង ត្រូវគេដឹងថាចំណាយអស់ច្រើន អ្វីដែលសំខាន់គឺឈុតសំលៀកបំពាក់គ្រប់ឈុតដែលលោកបានបង្អួត គឺធ្វើអោយលោក និង អនាគតភរិយាស្រស់ស្អាតខ្លាំង។ យ៉ាងណាក៏ដោយ លោក នៅ ស៊ីនឿន បានបើកបង្ហាញហើយថា សម្អាងការដែលលោកបានជ្រើសគឺសម្អាងការ ប្រសិទ្ធិ សិរី ដែលជាសម្អាងការល្បីឈ្មោះមួយ។

ដូច្នេះហើយ ទើបហ្វេនៗចាប់អារម្មណ៍មិនតិចទេ ថាការពិតគឺជារៀបចំអោយដោយសម្អាងការល្បីឈ្មោះបែបនឹង ទើបធ្វើអោយ Pre-Wedding មួយនេះទាក់ភ្នែក។ លោក នៅ ស៊ីនឿន ត្រូវគេបង្ហោះអរគុណចំៗ ដល់ម្ចាស់សម្អាងការប្រសិទ្ធិសិរីនោះផង ទើបគេជឿថា នៅថ្ងៃមង្គលការរបស់លោក គឺនឹងកាន់តែឥតខ្ចោះជាងនេះ ដោយសារតែសម្អាងការនេះមានបទពិសោធន៍ខ្លាំង ក្នុងការធ្វើម្ចាស់ពិធីក្លាយជាទឹវបុត្រទេពធីតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here